អាល្លឺម៉ង់៖ គណៈបក្ស SPD ត្រៀមខ្លួនជាស្រេចចូលរួមកិច្ចចរចាជាមួយ អន្តរគណៈបក្ស CDU/CSU
(VOVWORLD) -នាថ្ងៃទី ២៤ វិច្ឆិកាថ្នាក់ដឹកនាំគណៈបក្ស ប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) បានឯកភាពបើកកិច្ចចរចាជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel អំពីការបន្តដំណើរការឡើងវិញនូវរដ្ឋាភិបាលចម្រុះ ។
អាល្លឺម៉ង់៖ គណៈបក្ស SPD ត្រៀមខ្លួនជាស្រេច
ចូលរួមកិច្ចចរចាជាមួយ អន្តរគណៈបក្ស CDU/CSU |
នាថ្ងៃទី ២៤ វិច្ឆិកាថ្នាក់ដឹកនាំគណៈបក្ស ប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) បានឯកភាពបើកកិច្ចចរចាជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel អំពីការបន្តដំណើរការឡើងវិញនូវរដ្ឋាភិបាលចម្រុះ ។ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទការសែត ប្រធាន SPD លោក Martin Schulz បានឲ្យដឹងថា ថ្នាក់ដឹកនាំគណៈបក្ស SPD ទទួលបានសេចក្ដីសម្រេចនេះ ដោយផ្អែកលើស្មារតីទទួលខុសត្រូវខ្ពស់ចំពោះប្រទេសេសអាល្លឺម៉ង់និយាយដោយឡែក និងអឺរ៉ុបនិយាយរួម ក្រោយពេលលោកស្រី Merkel ទទួលបរាជ័យក្នុងការខិតខំប្រឹងប្រែងចរចាបង្កើតរដ្ឋាភិបាលចម្រុះថ្មី ជាមួយគណៈបក្សតូចទាំងពីរគឺគណៈបក្ស ប្រជាធិបតេយ្យសេរី (FDP) និងគណៈបក្សបៃតង នាថ្ងៃទី ១៩ វិច្ឆិកាកន្លងទៅ៕