អាល្លឺម៉ង់កត់ត្រាចំនួនករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតលើពិភពលោកក្នុងរយៈពេល២៤ម៉ោងកន្លងមក
(VOVWORLD) - អាល្លឺម៉ង់ជាប្រទេសដែលមានករណីឆ្លងថ្មីខ្ពស់បំផុតក្នុងរយៈពេល២៤ម៉ោងកន្លងមក ដោយមានចំនួន៤១ពាន់ករណី។ បន្ទាប់នោះគឺអង់គ្លេសនិងរុស្ស៊ី។
ប្រជាជនតម្រង់ជួររងចាំចាក់វ៉ាក់សាំងការពារកូវីដ-១៩នៅរដ្ឋធានីបែកឡាំង អាល្លឺម៉ង់។
(រូបថត៖ Xinhua/ VNA) |
យោងតាមគេហទំព័រ Worldometers.info បានធ្វើស្ថិតិថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែវិច្ឆិកា លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួនជាង២៥៧លាន៣សែននាក់ ក្នុងនោះករណីស្លាប់ចំនួនជាង៥លាន១សែននាក់។
ដោយឡែកក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងថ្មីចំនួនជាង៤៦៣ ពាន់នាក់និងករណីស្លាប់ចំនួនជាង៥ពាន់៣រយនាក់។ អាល្លឺម៉ង់ជាប្រទេសដែលមានករណីឆ្លងថ្មីខ្ពស់បំផុតក្នុងរយៈពេល២៤ម៉ោងកន្លងមក ដោយមានចំនួន៤១ពាន់ករណី។ បន្ទាប់នោះគឺអង់គ្លេសនិងរុស្ស៊ី។ រុស្ស៊ីបន្តនាំមុខគេអំពីចំនួនករណីស្លាប់ក្នុងរយៈពេល២៤ម៉ោង ដោយមានករណីស្លាប់ចំនួន១.២៥៤ករណី។ បន្ទាប់នោះគឺឥណ្ឌានិងប្រេស៊ីល៕