អាល្លឺម៉ង់កាត់បន្ថយសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក

អាល្លឺម៉ង់កាត់បន្ថយសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក - ảnh 1
អាល្លឺម៉ង់កាត់បន្ថយសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក(TTXVN)

          (VOV)_នាថ្ងៃទី ១១ កក្កដា កាសែត The Bildt របស់អាល្លឺម៉ង់​ បានជូន ដំណឹង របស់ខុទ្ទកាល័យអធិកាបតីអាល្លឺម៉ង់  បានចេញសេចក្ដីណែនាំអោយស្ថាប័នសន្តិ
សុខអាល្លឺម៉ង់ត្រូវកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយដៃគូអាមេរិក បន្ទាប់ពី
ពេលបានរកឃើញចរបុរសមុខពីរ។ តាមនោះ ​កិច្ចសហប្រតិ​បត្តិការរវាងស្ថាប័ន
សន្តិសុខ​ប្រទេសទាំងពីរក្នុងរយៈពេលខាងមុខនេះនឹង​ថយចុះដល់​កំរិត​អប្បបរិមា។ នេះគឺជាប្រតិកម្មផ្ទាល់ ចំពោះការរកឃើញ​បុគ្គលិកសន្តិសុ​ខរបស់​អាល្លឺម៉ង់ធ្វើការ
អោយ អាមេរិក នាពេលថ្មីៗនេះ ​ដែលធ្វើអោយអាល្លឺម៉ង់​ត្រូវ​និរទេសប្រធានដំណាង
 ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ( CIA) នៅស្ថានទូតអាមេរិក​ប្រចាំនៅទីក្រុង
 ​Berlin អាល្លឹម៉ង់។

          នាថ្ងៃទី១០ កក្កដា អ្នកនាំពាក្យសេតវិមាន លោក Josh Ernst បានប្រកាសថា៖  ស្ថាប័នសន្តិសុខអាមេរិកនិងអាល្លឺម៉ង់នៅបន្តផ្លាស់ប្តូរ​ព័ត៍មាន ដោយមិនអើពើដល់ការ និរទេសពោលខាងលើដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ