អាល្លឺម៉ង-កូរ៉េខាងត្បូងអំពាវនាវឲ្យព្យុងយ៉ាងបោះបង់ចោលនូវ មហិច្ឆិតានុយក្លេអ៊ែររបស់ខ្លួន


អាល្លឺម៉ង-កូរ៉េខាងត្បូងអំពាវនាវឲ្យព្យុងយ៉ាងបោះបង់ចោលនូវ មហិច្ឆិតានុយក្លេអ៊ែររបស់ខ្លួន - ảnh 1
អាល្លឺម៉ង-កូរ៉េខាងត្បូងអំពាវនាវឲ្យព្យុងយ៉ាងបោះបង់ចោលនូវមហិច្ឆិតានុយក្លេអ៊ែររបស់ខ្លួន
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៦ មិនា អធិកាបតីអាល្លឺម៉ង លោកស្រី Angela Merkel និងប្រធា
នាធិបតីកូរ៉េខាងត្បូង លោកស្រី​ Park Geun Hye បានអំពាវនាវឲ្យ សាធារណៈរដ្ឋប្រជាធិ
បតេយ្យប្រជាមានិតកូរ៉េបោះបង់ចោលនូវមហិច្ឆិតានុយក្លេអ៊ែររបស់ខ្លួននិងវិលត្រឡប
មកការចរចារ ៦ ភាគីដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបន្ទាប់ពីព្យុងយ៉ាង
បានបាញ់កាំជ្រួចចំនួន ២ គ្រឿង។ ទាក់ទិន ដល់ការបាញ់កាំជ្រួចពោលខាងលើខុទ្ទកា
ល័យអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានប្រកាសថា៖ នេះគឺជាសកម្មភាព
ផ្ទុយទៅនឹងនិន្នាការកសាងទំនុកទុកចិត្តក្នុងតំបន់។ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
គ្រោងនឹងដំណើរកិច្ចប្រជុំសម្ងាត់អំពីបញ្ហានេះ នាថ្ងៃទី ២៨ មិនា តាមម៉ោងវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ