អាល្លឺម៉ង់ចាប់ផ្ដើមអាណត្តិជាប្រធានប្ដូរវេននៃក្រុម G៧

(VOVWORLD) - ក៏ជាការធ្វើតេស្តលើកិច្ចការបរទេសដំបូងបំផុត របស់រដ្ឋអំណាចថ្មីនៅអាល្លឺម៉ង់ ក្រោយដំណាក់កាលកាន់អំណាចរបស់លោកស្រី Angela Merkel ផងដែរ។ 

អាល្លឺម៉ង់ចាប់ផ្ដើមអាណត្តិជាប្រធានប្ដូរវេននៃក្រុម G៧ - ảnh 1នាយករដ្ឋមន្រ្តីថ្មីរបស់អាល្លឺម៉ង់លោក Olaf Scholz។ (រូបថត៖ Xinhua/VNA)
នាថ្ងៃទី១ ខែមករា អាល្លឺម៉ង់បានចាប់ផ្ដើមអាណត្តិជាប្រធានប្ដូវេននៃក្រុម ប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ (G៧) ប្រចាំឆ្នាំ២០២២។ តួនាទីជាអ្នកដឹកនាំ និងកម្លាំងឥទ្ធិពលរបស់បែកឡាំងនៅពេលបច្ចុប្បន្ននេះត្រូវបានចាត់ទុកថា មានសារ សំខាន់ពិសេស មិនត្រឹមតែដោយសារពិភពលោកកំពុងពុះពារនឹងជម្ងឺរាតត្បាតកូវីដ-១៩ រួមជាមួយបញ្ហាបន្ទាន់ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែដោយសារអាល្លឺម៉ង់ទើបបានឆ្លង កាត់អន្តរកាលផ្ទេរអំណាចមួយ ជាមួយនឹងសម្ព័ន្ធភាពត្រីភាគីកាន់អំណាចដែលមិន ធ្លាប់មាននៅកម្រិតសហព័ន្ធ ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Olaf Scholz នៃគណៈ បក្សប្រជាធិបតេយ្យសង្គម (SPD)។ នេះក៏ជាការធ្វើតេស្តលើកិច្ចការបរទេសដំបូងបំផុត របស់រដ្ឋអំណាចថ្មីនៅអាល្លឺម៉ង់ ក្រោយដំណាក់កាលកាន់អំណាចរបស់លោកស្រី Angela Merkel ផងដែរ។ ទទួលតួនាទីជា “ក្បាលរថភ្លើង” របស់ G៧ ស្របពេលដែល ប្រទេសសមាជិកទាំងអស់កំពុងខិតខំប្រឹងប្រែងដើម្បីគោលដៅរួម ក៏ដូចជាការវិល ត្រឡប់មកវិញនៃទំនាក់ទំនងភាពជាដៃគូប្រពៃណី អាចនិយាយបានថា អាល្លឺម៉ង់កំពុង មានប្រៀបខ្លាំងនិងកាលានុវត្តភាពជាច្រើនដើម្បីបញ្ជាក់នូវឥទ្ធិពលរបស់ក្រុមប្រទេស អ្នកមានបំផុតពិភពលោកទាំង៧នេះ។
រដ្ឋាភិបាលអាល្លឺម៉ង់គ្រោងនឹងដាក់ចេញអាទិភាពជាផ្លូវការរបស់ G៧ ក្នុងខែ មករាឆ្នាំ២០២២ ប៉ុន្តែយោងតាមលោកស្រី Baerbock ចាត់ទុកថា ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុនិងបញ្ហាបំភាយឧស្ម័នផ្ទះកញ្ចក់នៅជា អាទិភាពស្នូលរបស់អាល្លឺម៉ង់ក្នុងអាណត្តិប្រធាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ