អាល្លឺម៉ង់ចូលរួមបេសកកម្មយោធារបស់សហភាពអឺរ៉ុបនៅសមុទ្រក្រហម

(VOVWORLD) - នៅខែកុម្ភៈ ឆ្នាំ ២០២៥ អាល្លឺម៉ង់នឹងដាក់ពង្រាយកងទ័ពចំនូន ៧០០ នាក់ ក៏ដូចជាឧបករណ៍រួមទាំងនាវាពិឃាតរបស់កងទ័ពជើងទឹក Hessen ទៅកាន់សមុទ្រក្រហម ដោយចាត់ទុកថានេះជាផ្នែកមួយនៃបេសកកម្មរបស់ EU ក្នុងការបង្កើត "ផ្លូវសុវត្ថិភាព" សម្រាប់នាវាពាណិជ្ជកម្មដែលមាន។ ក្រោមការគំរាមកំហែងនៃការវាយប្រហារនៅក្នុងដែនទឹកទាំងនេះ។
អាល្លឺម៉ង់ចូលរួមបេសកកម្មយោធារបស់សហភាពអឺរ៉ុបនៅសមុទ្រក្រហម - ảnh 1នាវិកនៅលើនាវាចម្បាំងអាល្លឺម៉ង់ FGS Hessen ។ រូបថត៖ U.S. Navy

រដ្ឋសភាសហព័ន្ធអាល្លឺម៉ង់ទើបតែបានអនុម័តផែនការអនុញ្ញាតឱ្យយោធារបស់ប្រទេសនេះចូលរួមក្នុងបេសកកម្មកងទ័ពជើងទឹកសមុទ្រក្រហមរបស់សហភាពអឺរ៉ុប (EU) ដើម្បីការពារនាវាពាណិជ្ជកម្មដែលត្រូវបានវាយប្រហារជាញឹកញាប់ដោយកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែននៅលើផ្លូវសមុទ្រនេះ។ ប្រទេសអាល្លឺម៉ង់ប៉ាន់ប្រមាណថាតម្លៃនៃការពង្រាយកម្លាំងនេះមានប្រហែល ៥៦ លានអឺរ៉ូ (៦០,៦ លានដុល្លារ)។

នៅខែកុម្ភៈ ឆ្នាំ ២០២៥ អាល្លឺម៉ង់នឹងដាក់ពង្រាយកងទ័ពចំនូន ៧០០ នាក់ ក៏ដូចជាឧបករណ៍រួមទាំងនាវាពិឃាតរបស់កងទ័ពជើងទឹក Hessen ទៅកាន់សមុទ្រក្រហម ដោយចាត់ទុកថានេះជាផ្នែកមួយនៃបេសកកម្មរបស់ EU ក្នុងការបង្កើត "ផ្លូវសុវត្ថិភាព" សម្រាប់នាវាពាណិជ្ជកម្មដែលមាន។ ក្រោមការគំរាមកំហែងនៃការវាយប្រហារនៅក្នុងដែនទឹកទាំងនេះ។

មុននោះ តំណាងជាន់ខ្ពស់ទទួលបន្ទុកផ្នែកសន្តិសុខ និងគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell បាននិយាយថា ជំនួសឱ្យការចូលរួមក្នុងសម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិក ប្រទេសសមាជិកសហភាពអឺរ៉ុបជាច្រើនបានព្រមព្រៀងគ្នាក្នុងការបង្កើត និងចាប់ផ្តើម បេសកកម្មដែនសមុទ្រដាច់ដោយឡែកមួយនៅក្នុង សមុទ្រក្រហម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ