អាល្លឺម៉ងធ្វើនិរទេសមន្រ្តីចារបុរសអាមេរិក
|
អាល្លឺម៉ងធ្វើនិរទេសមន្រ្តីចារបុរសអាមេរិក (រូបថតៈ dantri) |
(VOVworld)-ក្នុងកាយវិការថ្មីបំផុតដែលទាក់ទិនដល់រឿងរ៉ាវចារកិច្ច ក្នុងទំនាក់ ទំនងអាមេរិកនិងអាល្លឺម៉ង់ នាថ្ងៃទី១០កក្កដា ប៉ែកឡាំងបាននិរទេសដោយ ចៃដន្យប្រមុខកម្លាំងចារកិច្ចអាមេរិក។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលអាល្លឺម៉ង់
លោក Steffen Seibert បានឲ្យដឹងថា សេចក្តីសម្រេចពោលខាងលើ ត្រូវបាន នាំចេញដោយផ្អែកទៅលើការស៊ើបអង្កេតរបស់អាល្លឺម៉ងចំពោះមុខសញ្ញា២
នាក់ រងការចោទប្រកាន់ពីបទធ្វើចារកិច្ចឲ្យអាមេរិក។តាមលោក Seibert ថា អាល្លឺម៉ងមានការយកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនងនិងជំនឿជាក់
ជាមួយ ប្រទេសលោកខាងលិចជាពិសេសគឺអាមេរិក ដើម្បីផលប្រយោជន៍
របស់ពលរដ្ឋ និងទាហានអាល្លឺម៉ងនៅឯបរទេស។ប៉ុន្តែការជឿជាក់គ្នាទៅវិញ
ទៅមកគឺជាប្រការដែលរដ្ឋាភិបាលអាល្លឺម៉ង់ត្រូវតែរក្សា៕