អាល្លឺម៉ង៖ផ្តល់ជំនួយសំរាប់អ៊ុយក្រែន

                          

អាល្លឺម៉ង៖ផ្តល់ជំនួយសំរាប់អ៊ុយក្រែន - ảnh 1
រូបថត អិនធឺណែត

Vovwolrld-ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ងនាថ្ងៃទី៨មករា
នាយករដ្ឋមន្រ្តី អ៊ុយក្រែនលោក Arseni Yaseniukបានដំណើរការចរចារជាមួយ
អធិការបតីប្រទេសម្ចាស់ផ្ទះលោកស្រីAngelaMerkelអំពីកិច្ចការកសាងតំបន់ភាគខាង
កើត អ៊ុយក្រែនឡើងវិញ។លោកស្រីAngelaបានសន្យាថា៖ អាល្លឺម៉ងនឹងផ្តល់បន្ថែម
ជំនួ​យឥណទានចំនួន៥០០លានអឺរ៉ូសំរាប់អុយក្រែន។ស្តីពីជំលោះនៅតំបន់ភាគ
ខាងកើត អុយក្រែនលោកស្រីអធិការបតីអាល្លឺម៉ងចាត់ទុ​កថា៖ភាគីទាំងឡា​យត្រូវ
ប្រតិបត្តិតាមកិច្ចព្រមព្រៀងទីក្រុងMinsk ដែលភាគីទាំង២បានចុះហត្ថលេខាសំដៅ
បើកចេញឱកាសថ្មីឲ្យការចរចារសន្តិភាពស្តីពីអនាគតរបស់អ៊ុយក្រែន។រីឯខ្លួនឯង
វិញលោក Arseni Yaseniukបានគូសបញ្ជាក់ថា៖សភាពការណ៍នៅ អុយក្រែន​ជះឥទ្ឋិពល
ទៅលើអឺរ៉ុបទាំងមូលហេតុដូច្នេះបណ្តាបស្ចឹមប្រទេសដែលក្នុងនោះមានអាល្លឺម៉ងផង
ត្រូវសាមគ្គីនិងបង្កើនបន្ថែមការជួយឧបត្ថម្ភសំរាប់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ