អាល្លឺម៉ង់-អាមេរិកអះអាងនូវទំនាក់ទំនងសម្ព័ន្ធមិត្តជិតស្និត

អាល្លឺម៉ង់-អាមេរិកអះអាងនូវទំនាក់ទំនងសម្ព័ន្ធមិត្តជិតស្និត - ảnh 1
អាល្លឺម៉ង់-អាមេរិកអះអាងនូវទំនាក់ទំនងសម្ព័ន្ធមិត្តជិតស្និត (Image: VNA)


(VOVworld) – នាថ្ងៃទី ៧ មិថុនា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
និង​ប្រធានាធិបតីអាមេរិក Barack Obama បានជួបចរចារទ្វេភាគីមុនពេល​សន្និសីទកំពូលប្រទេសឧស្សាហកម្មជួរមុខលើពិភពលោក (G-7) ដែល
ប្រព្រឹត្តៅ នៅរដ្ឋ Bayern ភាគខាងត្បូងអាល្លឺម៉ង់។ ថ្លែងមតិមុនការចរចារ
ប្រធានាធិបតី Barack Obama បានអះអាងថា៖ ទំនាក់ទំនងរវាងវ៉ាស៊ីនតោន
និងបែឡាំងគឺជាទំនាក់ទំនងសម្ព័ន្ធមិត្តមួយក្នុងទំនាក់ទំនងសម្ព័ន្ធមិត្តខ្លាំង
ក្លាបំផុតលើសកលលោក។ លោក Barack Obama បានឲ្យដឹងថា៖ នៅសន្និសីទ
កំពូលលើកនេះ បណ្ដាថ្នាក់ដឹកនាំនឹង ពិភាក្សាអំពីបញ្ហានាអនាគតរបស់ពិភព
លោក ក្នុងនោះ មានសេដ្ឋកិច្ចសកលវិបត្តិនៅអ៊ុយក្រែនការប្រយុទ្ធប្រឆាំងនឹង
អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និង វិធានការការពារអាកាសធាតុផែនដី។
រីឯខ្លួនវិញ លោកស្រី Angela Merkel បាន អះអាងដែរថា៖ អាមេរិកគឺជាដៃគូ
ចាំបាច់ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអាល្លឺម៉ង់ដោយ
សារនេះគឺជាផលប្រយោជន៍និងគោលបំណងរបស់ភាគីទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ