អាវផាយវៀតណាមមានចំណាប់អារម្មណ៍នៅការប្រឡងបវកញ្ញាឯកពិភពលោក២០១៣
(VOVWORLD) /  
|
អាវផាយវៀតណាមមានចំណាប់អារម្មណ៍នៅការប្រឡងបវកញ្ញាឯកពិភពលោក២០១៣ (VOV) |
Vovworld-ទំព័រវ៉ែបមានកិត្យានុភាពអំពីការប្រឡងបវកញ្ញា Missosology បាន
ដាក់ចេញសម្លៀកបំពាក់ចំនួន៥ស្អាតបំផុតក្នុងការប្រឡងបវកញ្ញាឯកពិភពលោក
(Miss Universe 2013)។ តាមនោះសម្លៀកបំពាក់អាវផាយយកប្រធានបទពីផ្កាឈូក
របស់បេក្ខជនវៀតណាម Truong Thi May បានឈរលំដាប់ថ្នាក់ទី១ក្នុងបញ្ជីរាយ
នាមនេះនិងត្រូវបានវាយតំលៃជាសម្លៀកបំពាក់មានចំណាប់អារម្មណ៍ខ្លាំងបំផុតដែលទស្សនិកជនមិនអាចរំលងបាន។ នាយប់ថ្ងៃទី៣វិច្ឆិកា នៅរដ្ឋធានីមូស្គូ
សហព័ន្ធរុស្ស៊ី ក្នុងក្របខ័ណ្ឌការប្រឡងបវកញ្ញាឯកពិភពលោកឆ្នាំ២០១៣បាន
ប្រព្រឹត្តទៅកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណី។ Truong Thi May បានបង្ហាញ
គឺអាវផាយប្រពៃណីវៀតណាមធ្វើដោយអ្នកបង្កើតម៉ូត Thuan Viet។ Truong Thi May
បានចែករំលែកនូវការរំភើបចិត្តរបស់ខ្លួនថា៖
“ខ្ញុំមានមោទនភាពជានារីវៀតណាម១រូប។ ខ្ញុំជានិច្ចកាលសង្ឃឹមនិងខំប្រឹង
ប្រែង។ នារីវៀតណាមម្នាក់ៗមានសម្រស់មួយនិងមានឧត្តមភាពដោយឡែកមួយ ខ្ញុំនឹងខំប្រឹងប្រែងពង្រីកឧត្តមភាពរបស់ខ្លួន។ ខ្ញុំមោទនភាពជាមួយអក្សរពីរវៀត
ណាម។ ខ្ញុំសង្ឃឹមថាជនគ្រប់រូបបន្តគាំទ្រខ្ញុំ៕”
-VOVWORLD