អូស្ត្រាលី និងសិង្ហបុរីសង្កត់ធ្ងន់លើសារៈសំខាន់នៃតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក

(VOVWORLD) - អូស្ត្រាលី និងសិង្ហបុរីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយ ប្រកបដោយបើកទូលាយ បរិយាប័ន្ន ផ្អែកលើច្បាប់ ក៏ដូចជាជួយឧបត្ថម្ភ និងជំរុញពាណិជ្ជកម្មសេរី និងទីផ្សារបើកចំហ។ 
អូស្ត្រាលី និងសិង្ហបុរីសង្កត់ធ្ងន់លើសារៈសំខាន់នៃតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក - ảnh 1នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Anthony Albanese និងសមភាគីសិង្ហបុរី លោក Lee Hsien Long ក្នុងកិច្ចប្រជុំនៅរដ្ឋធានី Canberra នាថ្ងៃទី ១៨ ខែតុលា។ (រូបថត៖ AFP/TTXVN)

នេះគឺជាខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Anthony Albanese និងសមភាគីសិង្ហបុរី លោក Lee Hsien Long បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំនៃថ្នាក់ដឹកនាំអូស្ត្រាលី - សិង្ហបុរី លើកទី ៧ នៅរដ្ឋធានី Canberra នាថ្ងៃទី ១៨ ខែតុលា។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ ភាគីទាំងពីរបានចែករំលែកការព្រួយបារម្ភអំពីការវិវឌ្ឍន៍នៅមីយ៉ាន់ម៉ា ដោយអះអាងសារជាថ្មីនូវតួនាទីយ៉ាងសំខាន់របស់អង្គការសហប្រជាជាតិ អាស៊ាន និងដៃគូដទៃទៀត ក្នុងការជំរុញដំណោះស្រាយប្រកបដោយសន្តិវិធីនៅមីយ៉ាន់ម៉ា។ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាពនិងស្ថិរភាពនៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក និងជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី; ជាថ្មីម្តងទៀតបានប្រឆាំងជំទាស់រាល់សកម្មភាពឯកតោភាគី ដែលប៉ះពាល់ដល់តថភាពក្នុងតំបន់។

នាយករដ្ឋមន្ត្រីអូស្ត្រាលី និងសមភាគីសិង្ហបុរីក៏បានអះអាងឡើងវិញនូវការប្តេជ្ញារួម ថែរក្សានិងជំរុញសន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើត; សង្កត់ធ្ងន់លើភាពចាំបាច់នៃការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី និងសិង្ហបុរីបានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញា រក្សារប្រព័ន្ធពាណិជ្ជកម្មពហុភាគី សេរី បើកទូលាយ មិនរើសអើង បរិយាប័ន្ន តម្លាភាព និងផ្អែកលើច្បាប់ ទន្ទឹមនឹងនោះ បានឯកភាព បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង និងកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ