អូស្ត្រាលីនិងអង់គ្លេសព្រមានគ្រោះអាសន្នភេវរកម្មនៅម៉ាឡេស៊ី


អូស្ត្រាលីនិងអង់គ្លេសព្រមានគ្រោះអាសន្នភេវរកម្មនៅម៉ាឡេស៊ី  - ảnh 1
អូស្ត្រាលីនិងអង់គ្លេសព្រមានគ្រោះអាសន្នភេវរកម្មនៅម៉ាឡេស៊ី (Image: VNA)

(VOVworld) – នាថ្ងៃទី ២១ កុម្ភៈ រដ្ឋអំណាចអង់គ្លេសនិងអូស្ត្រាលីបានព្រមាន
 ប្រជាពលរដ្ឋនៃប្រទេសទាំងពីរស្តីពីគ្រោះអាសន្នកើតមានឡើងការវាយប្រហារ
ភេរវកម្មជាបន្តបន្ទាប់នៅម៉ាឡេស៊ី ក្នុងនោះ មានរដ្ឋធានី Kuala Lumpur ផង។
អង់គ្លេសនិងម៉ាឡេស៊ីបានព្រមានមិន​ឲ្យធ្វើទេសចរណ៍នៅម៉ាឡេស៊ី ជាពិសេស
គឺ តំបន់ខាងកើតប្រទេសនេះ។ នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក Ahmad Zahid Hamidi បានប្រកាសថា៖
ប្រជាពលរដ្ឋម៉ាឡេស៊ីចំនួន ១៣០ នាក់ដែលកំពុងបំរើក្នុងអង្គការរដ្ឋឥស្លាម
ស្វ័យ ប្រកាស (IS) នៅស៊ីរីនិងអ៊ីរ៉ាក់នឹងត្រូវបានហាមឃាត់វិលត្រឡប់មក
ប្រទេសវិញ។ សេចក្តីសម្រេចនេះត្រូវបាននាំចេញសំដៅការពារសន្តិភាព
និងស្ថិរភាពរបស់​ម៉ាឡេស៊ី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ