អូស្ត្រាលីអនុម័តលើកិច្ចព្រមព្រៀង RCEP

(VOVWORLD) - សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងអូស្ត្រាលីនិងបណ្តាប្រទេសជាសមាជិកអាស៊ាន ហើយនេះក៏ជាសញ្ញាបង្ហាញពីការគាំទ្ររបស់អូស្ត្រាលី ចំពោះតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងតំបន់។

អូស្ត្រាលីអនុម័តលើកិច្ចព្រមព្រៀង RCEP - ảnh 1RCEP ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសសមាជិកចំនួន ១៥ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ (ប្រភព AP)

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ អូស្ត្រាលីលោក Dan Tehan នៅថ្ងៃទី ២ ខែវិច្ឆិកាបាននាំចេញសេចក្តីថ្លែងការណ៍រួម ដោយបានប្រកាសពីការអនុម័តលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) របស់អូស្ត្រាលី។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងអូស្ត្រាលីនិងបណ្តាប្រទេសជាសមាជិកអាស៊ាន ហើយនេះក៏ជាសញ្ញាបង្ហាញពីការគាំទ្ររបស់អូស្ត្រាលី ចំពោះតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងតំបន់។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ រវាងប្រទេសជាសមាជិកអាស៊ានចំនួន១០ និងដៃគូរបស់អាស៊ានចំនួន ៥ គឺចិន ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងកូរ៉េខាងត្បូង។ តាមបទបញ្ញត្តិ កិច្ចព្រមព្រៀងនេះនឹងមានសុពលភាពជាផ្លូវការនៅពេលដែលត្រូវបានអនុម័តដោយប្រទេសជាសមាជិកអាស៊ានចំនួន ៦ និងដៃគូចំនួន ៣។ បច្ចុប្បន្ននេះ មានប្រទេសអាស៊ានចំនួន៥ ដែលបានអនុម័តលើកិច្ចព្រមព្រៀងនេះ រួមមាន សិង្ហបុរី ប្រ៊ុយណេ ឡាវ កម្ពុជា និងថៃ និងប្រទេសជាដៃគូចំនួន២ គឺជប៉ុន និងចិន។ ដូច្នេះហើយ ការដែលអូស្ត្រាលីក្លាយជាប្រទេសទី៨ដែលបានអនុម័តលើ RCEP កិច្ចព្រមព្រៀងនេះកំពុងខិតជិតចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២២។ នៅពេលដែលចូលជាធរមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលើពិភពលោក ដោយនាំយកដៃគូចំនួន៩ក្នុងចំណោមដៃគូពាណិជ្ជកម្មជួរមុខទាំង ១៥របស់អូស្ត្រាលីចូលក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតែមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ