អាស៊ាន - ជប៉ុនអះអាងនូវទំនាក់ទំនងដ៏ស្អិតរមួតជាមួយគ្នា
(VOVWORLD) -លោក Norikazu Suzuki សមាជិកសភា និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានអះអាងថា ទំនាក់ទំនងអាស៊ាន - ជប៉ុនកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយមានការជឿទុកចិត្តខាងនយោបាយ និងការយោគយល់គ្នារវាងប្រជាជនជប៉ុននិងអាស៊ាន។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
នាថ្ងៃទី ១ ខែសីហា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅប្រទេសថៃនោះ បណ្ដារដ្ឋមន្ត្រីការបរទេសនៃភាគីទាំងពីរបានលើកសំណើអំពីទិសដៅសហប្រតិបត្តិការរវាងអាស៊ាន - ជប៉ុននាពេលខាងមុខ។ ហេតុដូច្នេះហើយ ភាគីទាំងពីរបានបង្កើនការរួមសហការដ៏ស្អិតរមួតជាមួយគ្នានៅក្នុងវេទិកា ដែលរៀបចំឡើងដោយអាស៊ាន ព្រមទាំងជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម - វិនិយោគ រួមទាំងបង្កើនការផ្លាស់ប្ដូរវប្បធម៌ទៀតផង។
មុននេះ ក្នុងការធ្វើសម្ភាសន៍ជាមួយសារព័ត៌មានក្នុងឱកាសចូលរួម វេទិកាអាស៊ាន - ជប៉ុនលើកទី ៣៤នៅទីក្រុងហាណូយនោះ លោក Norikazu Suzuki សមាជិកសភា និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនបានអះអាងថា ទំនាក់ទំនងអាស៊ាន - ជប៉ុនកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយមានការជឿទុកចិត្តខាងនយោបាយ និងការយោគយល់គ្នារវាងប្រជាជនជប៉ុននិងអាស៊ាន។ លោកអនុរដ្ឋមន្ត្រីសង្ឃឹមថាក្នុងរយៈពេលខាងមុខទំនាក់ទំនងទ្វេភាគីនឹងមានការអភិវឌ្ឍលើគ្រប់វិស័យ។ តាមលោកថា ជប៉ុនបានត្រៀមខ្លួនជាស្រេចដើម្បីជួយបណ្ដាប្រទេសអាស៊ានក្នុងការកាត់បន្ថយគំលាតអភិវឌ្ឍន៍។ លោកបានអះអាងថា៖
“ស្ដីពីទីក្រុងវៃឆ្លាត នាបច្ចុប្បន្ននេះ គម្រោងផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យាព័ត៌មានបានកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសារចំនួនប្រជាជននៃបណ្ដាប្រទេសអាស៊ានកំពុងកើនឡើង បានជាខ្ញុំសង្ឈឹមថានឹងជំរុញគម្រោងទីក្រុងវៃឆ្លាតដើម្បីកែលម្អគុណភាពរស់នៅរបស់ប្រជាជន។ ស្ដីពីកសិកម្ម បច្ចេកវិទ្យាខ្ពស់នោះ ដោយសារជប៉ុន និងអាស៊ានមានអាកាសធាតុ និងផលិតផលកសិកម្មស្រដៀងគ្នា បានជាជប៉ុននឹងផ្ទេរប្រគល់បច្ចេកទេស និងឧស្សាហកម្មទៅកាន់ប្រទេសអាស៊ានផងដែរ”៕