អាស៊ានជាកត្តាសំខាន់ចំពោះសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែសីហា នៅទីក្រុងហូជីមិញ តំណាងស្ថានកុងស៊ុលបណ្ដា ប្រទេសអាស៊ានប្រចាំទីក្រុង បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥១ទិវា បង្កើតសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍។
អាស៊ានជាកត្តាសំខាន់ចំពោះសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៅអាស៊ីអាគ្នេយ៍ - ảnh 1 ឈុតសម្ដែងសិល្បៈក្នុងពិធីរំលឹកខួប (រូបថត៖ hcmcpc.org.vn)

 

  នៅពិធីនេះ លោកស្រី Leow Siu Lin អគ្គកុងស៊ុលសឹង្ហបុរី ជាប្រទេសដែលកំពុងកាន់តំណែងជាប្រធានប្ដូរវែន អាស៊ាន បានឲ្យដឹងថា ក្នុងឆ្នាំនេះ ប្រទេសសឹង្ហបុរីបានជ្រើសរើសប្រធានបទ “ខ្លួនទីពឹងខ្លួន” និង “ផ្លាស់ប្ដូរថ្មី” ដើម្បីកសាងអាស៊ានក្លាយទៅជាអង្គការសាមគ្គី ភាពដែលមានលទ្ធភាពទប់ទល់នឹងអស្ថិរភាពខាងភូមិសាស្ត្រនយោបាយប្រកបដោយប្រសិទ្ធភាពជាងមុន ក៏ដូចជាត្រៀមរៀបចំប្រឈមមុខនឹងឱកាសនិងការ សាកល្បងនៃបដិវត្តន៍៤.០ ប្រឆាំងនឹងការគំរាមកំហែងរួមដូចជាលទ្ធិភេរវកម្ម អំពើហឹង្សាជ្រុលនិយម បទល្មើសឆ្លងដែន គ្រោះធម្មជាតិនិងបម្រែបម្រួលអាកាស ធាតុ។ លោកស្រី Leow Siu Lin បានសង្កត់ធ្ងន់ថា៖

“នាបច្ចុប្បន្ន យើងបានសម្រេចបញ្ជីឈ្មោះទីក្រុងទាំង២៦ដែលចូលរួមក្នុង កម្មវិធីធ្វើពិសោធន៍នេះ ក្នុងនោះមានទីក្រុងហូជីមិញ ទីក្រុងហាណូយនិង ទីក្រុងដាណាំងរបស់វៀតណាម។ រូបសណ្ឋាននេះជាគ្រឹះស្ថានដើម្បីបង្កើនកិច្ច សហប្រតិបតិ្តការរវាងទីក្រុងនានាក្នុងប្លុកអាស៊ាន ឆ្ពោះទៅគោលដៅរួមគឺកសាង ទីក្រុងឆ្លាតវៃនិងអភិវឌ្ឍន៍ទីក្រុងដោយចីរភាព លើកស្ទួយបរិយាកាសរស់នៅ និង បង្កើនឱកាសធ្វើអាជីវកម្មសម្រាប់ប្រជាជនអាស៊ានរាប់លាននាក់”។

ក្នុងឱកាសនេះ អាហារូបករណ៍ចំនួន៣០ចំណែកត្រូវបានប្រគល់ជូនសិស្សា នុសិស្សនិងនិស្សិតក្រីក្រប៉ុន្តែរៀនសូត្រពូកែនៅទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ