អាស៊ាន-ជប៉ុនសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយគ្នា


អាស៊ាន-ជប៉ុនសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយគ្នា - ảnh 1
អាស៊ាន-ជប៉ុនសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយគ្នា (Image: VNA)

(VOVworld) – «អនាគតសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរវាងអាស៊ាន
 និងជប៉ុន» គឺជាប្រធានបទនៃសិក្ខាសាលាដែលមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី
 អាគ្នេយ៍នៅ Jakarta ឥណ្ឌូណេស៊ី បានរៀបចំ នាថ្ងៃទី ១៧ កុម្ភៈ។ នៅសិក្ខាសា
លានេះ បណ្ដាអង្គសន្និសីទពិភាក្សាទំនាក់ទំនងរវាងអាស៊ាននិងជប៉ុននាបច្ចុប្បន្ន
 លទ្ធផលដែលភាគីទទួលបាន ហើយវិភាគវិធានការជំរុញទំនាក់ទំនងពោពេញ
 ទៅដោយសក្តានុភាពនេះលើគ្រប់វិស័យ។ អ្នកជំនាញការទាំងនេះបានឯកភាព
ស្តីពីសក្តានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ាននាពេលខាងមុខ។ តាម
ព្យាករណ៍ថា៖ ការវិនិយោគរបស់ជប៉ុនៅតំបន់អាស៊ាននឹងបន្តកើនឡើងលើ
វិស័យ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស អប់រំនិងបណ្តុះបណ្ដាលវិជ្ជាជីវៈ។
ការផ្តើមគំនិត កសាងពាណិជ្ជសញ្ញាទំនិញ «Made in ASEAN» ក៏ត្រូវបាន
ពិភាក្សាផងដែរ។ អង្គកសន្និសីទនានាក៏បានអះអាងថា៖ កំណើនសេដ្ឋកិច្ច
ជប៉ុនតភ្ជាប់យ៉ាងជិត ស្និតជាមួយកាយវិការរបស់ប្រទេសជាសមាជិកអាស៊ាន
នានានិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងរួមចំណែកសំខាន់ក្នុង
ការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សន្តិភាពនិងសម្បូររុងរឿងមួយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ