អាស៊ានជំរុញយ៉ាងឆាប់ៗដំណើអនុម័តកិច្ចព្រមព្រៀងអាស៊ានស្តីពីគយ

(VOVworld) – ក្នុងសម័យប្រជុំលើកទី ២២ អគ្គនាយកគយនៃប្រទេសជាសមាជិក
អាស៊ានចំនួន ១០ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ទី ៦ មិថុនាបណ្ដា
តំណាងបានឯកភាពអំពីការបន្តអនុវត្តបណ្ដាសកម្មភាពទាក់ទិនដល់គំរោងការណ៍
យន្តការច្រកទ្វាតែមួយអាស៊ាននិងជំរុញយ៉ាងឆាប់ៗដំណើអនុម័តកិច្ចព្រមព្រៀង
អាស៊ានស្តីពីគយ។ ក្នុងសម័យប្រជុំលើកនេះ ថៃត្រូវបានជ្រើសតាំងធ្វើជាប្រធាន
នៃក្រុមការងារស្តីពីនាមវលីគយនិងរដ្ឋាករសម្របសម្រួលអាស៊ាន (AHTN) អាណត្តិ
២០១៣-២០១៥។ ក្រៅពីនោះ បណ្ដាអគ្គនាយកគយក៏បានបុកសករុបការងារនៃ
គណៈកម្មាធិការសម្របសម្រួលគយ ក្រុមទទួលបន្ទុក បែបបទគយនិងបង្កលក្ខណៈ
ងាយស្រួលសំរាប់សកម្មភាពពាណិជ្ជកម្ម ក្រុមទទួលបន្ទុកការបង្កើនសមត្ថភាពគយ
និងគណៈកម្មាធិការអចិន្ត្រៃយ៍អំពីយន្តការ ច្រកទ្វាតែមួយអាស៊ាន (ASWSC) ផងដែរ។
ទន្ទឹមនឹងនោះ អគ្គនាយកគយរបស់ប្រទេសអាស៊ាននានាក៏បានជួបធ្វើការជាមួយ
តំណាងនៃស្ថាប័ន្ធគយ របស់ចិន ជប៉ុន កូរ៉េខាងត្បូងនិងអង្គការគយពិភពលោក
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ