អាស៊ាននិងរុស្ស៊ីឯកភាពបង្កើនការផ្លាស់ប្ដូរវប្បធម៌ក្នុងឆ្នាំ២០១៦

អាស៊ាននិងរុស្ស៊ីឯកភាពបង្កើនការផ្លាស់ប្ដូរវប្បធម៌ក្នុងឆ្នាំ២០១៦ - ảnh 1
កិច្ចប្រជុំ១របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ីនៅប្រទេសម៉ីយ៉ាន់ម៉ានាឆ្នាំ២០១៤ (រូបថត៖economictimes.indiatimes.com)

(VOVworld) - សមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរុស្ស៊ី បានឯក ភាពជ្រើសរើសឆ្នាំ២០១៦ជាឆ្នាំ”វប្បធម៌រុស្ស៊ីនៅអាស៊ាន”និង”វប្បធម៌អាស៊ាននៅ
រុស្ស៊ី”។កិច្ចព្រមព្រៀងនេះទទួលបាននៅសន្និសីទលើកទី១៣របស់គណៈកម្មាធិការ
សហប្រតិបតិ្តការរួមអាស៊ាន-រុស្ស៊ី (ARJCC) ដែលបានប្រព្រឹត្តទៅនាសប្ដាហ៍កន្លង
ទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។នៅទីនេះ អាស៊ាននិងរុស្ស៊ីបានត្រួត
ពិនិត្យការ អនុវត្តកម្មវិធីធ្វើសកម្មភាពលើគ្រប់វិស័យ(CPA)សំដៅជំរុញកិច្ចសហ
ប្រតិបតិ្តការក្នុង ដំណាក់កាលឆ្នាំ២០០៥-ឆ្នាំ២០១៥ ដែលនឹងអស់សុពលភាពនា
ចុងឆ្នាំនេះ ដើម្បីឆ្ពោះទៅ ការសុក្រិតឯកសារអាស៊ាន-រុស្ស៊ីថ្មី១ សំដៅបង្កើនថែម
ទៀតកិច្ចសហប្រតិបតិ្តការដែល ភាគីទាំង២មានផលប្រយោជន៍ដូចគ្នា។ភាគីទាំង
២ក៏បានទទួលស្គាល់រាល់ការរីកចំរើនក្នុងទំនាក់ទំនងដៃគូនិងសមិទ្ធិដែលអាស៊ាន
-រុស្ស៊ីទទួលបានសំដៅត្រៀមរៀបចំឲ្យពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវា
បង្កើតទំនាក់ទំនងសន្ទនាអាស៊ាន-រុស្ស៊ីក្នុងឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ