អាស៊ាននិងអ៊ីតាលីបង្កើនកិច្ចសហប្តតិបត្តិការនៅតំបន់
(VOVWORLD) -បង្កើនទំនាក់ទំនងជួបប្រាស្រ័យនិងសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលីនឹងក្លាយទៅជាអាទិភាពមួយក្នុងអាណត្តិដែលវៀតណាមមានតួនាទីជាប្រធាននៃគណកម្មាធិការអាស៊ាននៅអ៊ីតាលី (ACR) ។
អាស៊ាននិងអ៊ីតាលីបង្កើនកិច្ចសហប្តតិបត្តិការនៅតំបន់ (Quang Thanh/Vietnam+) |
នេះគឺជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោក Cao Chinh Thien នៅក្នុងដំណើរទស្សនកិច្ចការងារជាមួយរដ្ឋអំណាចតំបន់ Marche (ភាគខាងកើតអ៊ីតាលី) នាពេលថ្មីៗនេះ។ គណប្រតិភូឯកអគ្គរដ្ឋទូតអាស៊ាន ដែលរួមមានវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ានិងថៃបានមានជំនួបធ្វើការជាមួយប្រធានតំបន់ Marche លោក Luca Ceriscioli នៅទីក្រុង Ancona។ តាងនាមឲ្យបណ្ដាឯកអគ្គរដ្ឋទូតអាស៊ាន ឯកអគ្គរដ្ឋទូតវៀតណាមបានឧទ្ទេសនាមជាមួយភាគីអ៊ីតាលីនូវស្ថានភាពទូទៅនៃប្លុកអាស៊ាន បរិយាកាស និងឱកាសវិនិយោគ ការធ្វើអាជីវកម្មរបស់សហគ្រាសបរទេសនិយាយរួមនិងអ៊ីតាលីនិយាយដោយឡែកនៅអាស៊ាន។ ភាគីទាំងពីរបានឯកភាពគ្នានឹងបង្កើនការផ្លាស់ប្ដូរព័ត៌មានដើម្បីអនុវត្តគំរោងការសហប្រតិបត្តិការឲ្យបានឆាប់៕