អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងធ្វើសមាហរណកម្មសេដ្ឋកិច្ច

សន្និសីទរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាស៊ាន លើកទី ១៧ បានបញ្ចប់ នាថ្ងៃទី ៤ 
មេសា ក្រោយរយះពេល២ថ្ងៃប្រជុំ នៅប្រុយណេ ជាមួយសេចក្ដីថ្លែងការណ៍រួម អះ
អាងឡើងវិញការសន្យារជំរុញការកសាងអាស៊ានមួយស្ថិរភាព និងធ្វើសមាហរណ
កម្ម។ សេចក្ដីនេះបានលើកច្បាស់ថា÷ យើងខ្ញុំប្តេជ្ញា​ចិត្តបន្តខំប្រឹងប្រែងរួមសហការ 
ដើម្បី ឆ្ពោះទៅការធ្វើសមាហរណកម្មសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។ បណ្ដារដ្ឋមន្ត្រីអាស៊ាន  ក៏បានសន្យាបង្រួញចន្លោះអភិវឌ្ឍន៍និង​លើកស្ទុយជីវភាពរស់នៅរបស់ ប្រជាជន   ដោយការកាត់បន្ថយរបង បង្កលក្ខណះងាយស្រួលសំរាប់ពាណិជ្ជកម្ម វិនិយោគ…
ជាដើម។ 

          ក្នុងព្រឹត្តិការណ៍ទាក់ទិន១ទៀត នាថ្ងៃនេះដែរ ​​លេខាធិការដ្ឋានអាស៊ាន ​បានជូនដំណឹងអោយដឹងថា÷ កងកម្លាំងពិសេសនៃក្របខ័ណ្ឌការផ្តើមគំនិតថ្មី ​ដើម្បីធ្វើសមាហរណកម្មអាស៊ាន ( IAI) បានដំណើការកិច្ចប្រជុំពិគ្រោះយោបល់​លើកដំបូង នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន ពិភាក្សាអំពីការប្រមូលផ្តុំ​បណ្ដាប្រភពកម្លាំង និងការរួមវិភាគទាន ចំពោះការអនុវត្តផែនការធ្វើសកម្មភាព​
ទី២ របស់IAI ( ២០០៩-២០១៥)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ