អាស៊ានបង្កើនការតភ្ជាប់ក្នុងប្លុកជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា
|
អាស៊ានបង្កើនការតភ្ជាប់ក្នុងប្លុកជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា (VNA) |
(VOVworld) – នាសៀលថ្ងៃទី២៧ កុម្ភៈ នៅស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី
បានប្រព្រឹត្តទៅកិច្ចប្រជុំប្រចាំឆ្នាំដោយប្រធានបទ «បង្កើនការតភ្ជាប់ក្នុងប្លុក
ជំរុញ ខ្លាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា»។ ប្រធានប្តូរវែនគណៈកម្មាធិការ
អាស៊ានប្រចាំនៅ Rome (ACR) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក
Cao CHinh Thien បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។ អង្គសន្និសីទបានអនុម័ត
លើរបៀបវារៈនិងសកម្មភាពសំខាន់ៗក្នុងពេលដែលវៀតណាមធ្វើជាប្រធានប្តូរ
វែនរបស់ ACR ក៏ដូចជា សកម្មភាពរំលឹកខួបលើកទី ៥០ ទិវាបង្កើតអាស៊ាន។ ចូល
រួមកិច្ចប្រជុំលើកនេះ លោក Pier Fardinando Casini ប្រធានគណៈកម្មាធិ ការកិច្ច
ការបរទេសព្រឹទ្ធសភាអ៊ីតាលីបានអះអាងថា៖ អ៊ីតាលីមានគោលបំណង អភិវឌ្ឍន៍
ថែមទៀតទំនាក់ទំនងជាមួយអាស៊ាន គាំទ្រអាស៊ានកសាងសហគមន៍ អាស៊ាន
ប្រកបដោយជោគជ័យក៏ដូចជាតួនាទីស្នូលរបស់អាស៊ានចំពោះបញ្ហាក្នុងតំបន់
ផងដែរ៕