អាស៊ានបន្តកត់ត្រាចំណុចលេចធ្លោផ្នែកសេដ្ឋកិច្ច កំណើន និងការកសាងសហគមន៍

(VOVWORLD) - នេះជាការបញ្ជាក់របស់បណ្ដាប្រតិភូដែលចូលរួមកិច្ចប្រជុំអន្តរក្រសួង បូកសរុប សកម្មភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២២ ដែលក្រសួងការ បរទេសវៀតណាមរៀបចំកាលពីថ្ងៃទី៩ មករា នៅទីក្រុងហាណូយ។

អាស៊ានបន្តកត់ត្រាចំណុចលេចធ្លោផ្នែកសេដ្ឋកិច្ច កំណើន និងការកសាងសហគមន៍ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ baoquocte.vn)
ទាក់ទងនឹងនយោបាយសន្តិសុខ ចំណុចក្តៅគគុកនៅលើពិភពលោកនៅតែមានការវិវឌ្ឍន៍យ៉ាង ស្មុគស្មាញ ចាប់ពីបញ្ហាសមុទ្រខាងកើត មីយ៉ាន់ម៉ា ច្រកសមុទ្រតៃវ៉ាន់ (ចិន) រហូតដល់ វិបត្តិរុស្ស៊ី-អ៊ុយក្រែន។ សម្ពាធដែលបណ្តាប្រទេសអាស៊ានត្រូវប្រឈម នៅចំពោះមុខ បញ្ហាទាំងនេះ បានបង្កឡើងការលំបាកទាំងក្នុងនិងក្រៅប្លុក ជាពិសេសចំពោះសាមគ្គី ភាពរបស់អាស៊ាន។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំកន្លងទៅ អាស៊ាននៅតែសម្រេច បានសមិទ្ធិផលជាក់ស្ដែងនានា។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានឲ្យដឹងថា៖
“អំពីកំណើនសេដ្ឋកិច្ច អាស៊ានរក្សាបាននូវអត្រាកំណើនល្អគួរសម បើធៀបនឹង តំបន់ផ្សេងទៀតលើពិភពលោក។ កំណើននៅឆ្នាំ ២០២២ គឺ ៥,១% ហើយការព្យា ករណ៍សម្រាប់ឆ្នាំក្រោយនៅតែរក្សាបានកម្រិតប្រហែល ៥%។ សន្ទុះកសាងសហ គមន៍នៅតែរក្សាបានយ៉ាងល្អ តាមផែនទីបង្ហាញផ្លូវ ហើយក៏បានចាប់ផ្តើមកសាងសហ គមន៍អាស៊ានក្រោយឆ្នាំ២០២៥។ ទំនាក់ទំនងខាងក្រៅក៏សម្រេចបាននូវវឌ្ឍនភាពពិត ប្រាកដជាច្រើនផងដែរ”។
សូមគូសបញ្ជាក់ថា ឆ្នាំ ២០២២ គឺជាឆ្នាំទី ២៧ ដែលវៀតណាមចូលជាសមាជិក អាស៊ាន ដោយបន្តរក្សា និងពង្រឹងឋានៈ តួនាទី និងសំឡេងរបស់ខ្លួននៅក្នុងអាស៊ាន។ ក្នុងឆ្នាំ២០២២ វៀតណាមបានគាំទ្រយ៉ាងសកម្មចំពោះប្រទេសកម្ពុជាក្នុងនាមជា ប្រធានអាស៊ាន ២០២២ ក៏ដូចជាបានរួមចំណែកក្នុងការងាររួមរបស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ