អាស៊ានបានឯកភាពក្នុងការជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មទំនិញសំខាន់ៗ

(VOVWORLD) - ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចក៏បានពិភាក្សានិងអនុម័តលើក្របខ័ណ្ឌការស្តារគ្រប់ជ្រុងជ្រោយក្នុងអាស៊ាន (ACRF) ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការ កាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីកូវីដ -១៩ ក្នុងតំបន់ ខណៈពេលដែលបណ្តាប្រទេសកំពុងបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ 
អាស៊ានបានឯកភាពក្នុងការជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មទំនិញសំខាន់ៗ  - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ

នាថ្ងៃទី ១០ ខែវិច្ឆិកា រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសសមាជិកអាស៊ានទាំង ១០ បានចុះហត្ថលេខាលើ អនុ ស្សារណៈនៃការយោគយល់គ្នា (MOU) ស្តីពីការអនុវត្តវិធានការមិនយកពន្ធលើទំនិញសំខាន់ៗ នៅក្នុងកិច្ចប្រជុំសហ គមន៍សេដ្ឋកិច្ចអាស៊ាន (AEC) លើកទី ១៩ ដែលត្រូវបានរៀបចំតាមអ៊ិនធឺរណិត។ អនុស្សារណៈនៃការយោគយល់គ្នានេះ ស្តែងចេញការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការជួយសម្រួលដល់លំហូរពាណិជ្ជកម្មក្នុងតំបន់សម្រាប់ទំនិញសំខាន់ៗ ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការរីករាល ដាល នៃជំងឺរាតត្បាតកូវីដ- ១៩។ ថ្លែងទៅកាន់សារព័ត៌មានអំពីសារសំខាន់នៃអនុស្សារណៈនេះ លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពហុភាគី (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម) បានឲ្យដឹងថា៖ “ការដាក់ចេញគំនិតផ្តួចផ្តើម ការអនុវត្តនិងការចុះហត្ថលេខាលើ អនុស្សារណៈមិនត្រឹម តែដោះស្រាយបញ្ហារយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរៀបចំក្របខ័ណ្ឌថ្មី សម្រាប់អាស៊ានអាចអនុវត្តក្នុងទ្រង់ទ្រាយធំជាង នាពេលអនាគត។ រដ្ឋមន្រ្តីទាំងអស់បានឯកភាពថា ដោយសារ តែរយៈពេលខ្លី ហេតុដូច្នេះ ត្រូវផ្តោតតែលើទំនិញចាំបាច់បំផុត។ បញ្ជីឈ្មោះមុខទំនិញដើមដំបូងមានចំនួនជាង ១៥០ ប្រភេទ។ ក្នុងពេលខាងមុខនេះ បណ្តាប្រទេសអាស៊ាននឹងផ្តោតលើចំណីអាហារនិងគ្រឿងឧបភោគ បរិភោគដែលមានសារៈសំខាន់សម្រាប់បណ្តាប្រទេសអាស៊ាន ក្នុងដំណើរការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ -១៩”។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចក៏បានពិភាក្សានិងអនុម័តលើក្របខ័ណ្ឌការស្តារគ្រប់ជ្រុងជ្រោយក្នុងអាស៊ាន (ACRF) ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការ កាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីកូវីដ -១៩ ក្នុងតំបន់ ខណៈពេលដែលបណ្តាប្រទេសកំពុងបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ទន្ទឹមជាមួយគ្នានោះ ACRF នឹងត្រូវបញ្ជូនទៅមេដឹកនាំអាស៊ាន ដើម្បីសុំការយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ