អាស៊ានលើកតម្កើងកីឡាករអូឡាំពិកនិងប៉ារ៉ាឡាំពិក Rio ២០១៦

អាស៊ានលើកតម្កើងកីឡាករអូឡាំពិកនិងប៉ារ៉ាឡាំពិក Rio ២០១៦ - ảnh 1
ទិដ្ឋភាពនៃពិធីលើកតម្កើងនេះ (រូបថត៖vietnamplus.vn)

(VOVworld) - នាថ្ងៃទី៣០ វិច្ឆិកា លេខាធិការដ្ឋានអាស៊ានបានរៀបចំពិធីលើក
តម្កើងកីឡាករអាស៊ានដែលចូលរួមប្រកួតនៅអូឡាំពិកនិងប៉ារ៉ាឡាំពិក Rio ឆ្នាំ
២០១៦។នៅព្រឹត្តិការណ៍កីឡាទាំងពីរនេះ កីឡាករនៃបណ្ដាប្រទេសសមាជិក
អាស៊ានបាននាំមកនូវមោទនភាពជូនតំបន់នៅពេលដណ្ដើមបានមេដាយសរុបចំនួន
៤៩គ្រឿង។ជំនួសមុខ កីឡាករអាស៊ានទាំងអស់ កីឡាករវៀតណាមដែល ដណ្ដើម
បានមេដាយមាសនៅអូឡាំពិកលោក Hoang Xuan Vinh បានសំដែងជំនឿជាក់ថា
អាស៊ាននឹងមានបន្ថែមស្នាដៃជាច្រើនទៀតនាអនាគតដើម្បីធ្វើឲ្យតំបន់លេចធ្លោ
ជាងមុននៅលើផែនទីពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ