អ.ស.ប. ដាស់តឿនបណ្ដាប្រទេសប្រតិបត្តិតាមសន្ធិសញ្ញាទីក្រុងប៉ារីស


អ.ស.ប. ដាស់តឿនបណ្ដាប្រទេសប្រតិបត្តិតាមសន្ធិសញ្ញាទីក្រុងប៉ារីស - ảnh 1
អ.ស.ប. ដាស់តឿនបណ្ដាប្រទេសប្រតិបត្តិតាមសន្ធិសញ្ញាទីក្រុងប៉ារីស (VNA)

(VOVworld) – បំរ៉ែបំរួលអាកាសធាតុកំពុងក្លាយទៅជាការគំរាមកំហែងការពិត
ចំពោះសន្តិភាពភាពសម្បូររុងរឿងនិងការអភិវឌ្ឍន៍របស់ពិភពលោក។ ដំណោះ
ស្រាយបញ្ហានេះនឹងនាំមកនូវឱកាសសេដ្ឋកិច្ចសំរាប់រដ្ឋាភិបាលនិងសហគ្រាស
ទាំងមូល។ ដោយហេតុនេះ ប្រទេសជាសមាជិក អ.ស.ប. ទាំងអស់គប្បីរក្សា
កិច្ចសន្យាចំពោះសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុ។ ថ្លែងមតិ
នាថ្ងៃទី ២៣ មិនា នៅសម័យប្រជុំមួយនៃមហាសន្និបាត អ.ស.ប. អគ្គលេខា
ធិការ អ.ស.ប. លោក Antonio Guterres បានលើកច្បាស់នូវទំនាក់ទំនងរវាង
សន្ធិសញ្ញាទីក្រុងប៉ារីសជាមួយបណ្ដាគោលដៅអភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ ២០៣០
 (SDGs) របស់ អ.ស.ប. ។ លោកបានសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍​និងគុណ
ប្រយោជន៍ដែលបំរ៉ែបំរួលអាកាសធាតុអាចបណ្តាលឡើង។ ពង្រឹង បន្ថែមនូវ
សាររបស់អគ្គលេខាធិការ អ.ស.ប. ប្រធានមហាសន្និបាត អ.ស.ប.​លោក  Peter
 Thomson និងលេខាធិការគ្រប់គ្រងសន្និសីទស្តីអំពីអនុសញ្ញា ក្របខ័ណ្ឌអំពី
បំរ៉ែបំរួលអាកាសធាតុ (COP) លោកស្រី Patricia Espinosa បានសង្កត់ធ្ងន់ថា៖
 ប្រទេសទាំងអស់គប្បីធ្វើសកម្មភាពភ្លាមមួយរំពិចដើម្បីជួយ សង្គ្រោះនិងការ
ពារផែនដី។ បណ្ដាសេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញ ក្នុងកាលៈ
ទេសៈ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោង
នឹងដើរផ្ទុយទៅនឹងរាល់គោលនយោបាយជិតស្និទ្ធជាមួយបរិស្ថានដែលរដ្ឋ
អំណាចរបស់អតីតប្រធានាធិបតី Barack Obama ទទួលបាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ