អ.ស.ប. ប្តេជ្ញាលុបចោលអាសន្តរោគសតវត្ស AIDS


អ.ស.ប. ប្តេជ្ញាលុបចោលអាសន្តរោគសតវត្ស AIDS  - ảnh 1
អ.ស.ប. ប្តេជ្ញាលុបចោលអាសន្តរោគសតវត្ស AIDS (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ មិថុនា បណ្តាប្រទេសជាសមាជិកមហាសន្និបាត អ.ស.ប.
 បានអនុម័តលើសេចក្តីថ្លែងការណ៍នយោបាយស្តីពីការជំរុញយ៉ាងខ្លាំងការខំប្រឹង
ប្រែងនិងសកម្មភាពសំដៅសម្រេចគោលដៅលុបចោលអាសន្តរោគសតវត្ស AIDS
នាឆ្នាំ ២០៣០។ សេច្តី ថ្លែងការណ៍ត្រូវបានប្រកាសនាថ្ងៃទី ៨ មិថុនា ដែលទទួលស្គាល់
ថា៖ អាសន្នរោគសតវត្ស មាននិន្នាការថយចុះក្នុងទស្សវត្សកន្លងទៅ ប៉ុន្តែ នៅ
មានអ្នកឆ្លង់វីរុស  HIV/AIDS ចំនួន ៣៦ លាន ៧ សែន នាក់លើពិភពលោក។
ថ្លែងមតិនៅទីសន្និសីទអំពី HIV/AIDS ដែលកំពុង ប្រព្រឹត្តទៅនៅទីក្រុង New
 York អាមេរិក អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon  បានចាត់ទុកថា៖
 ការប្រឆាំងនឹងអាសន្នរោគ HIV/AIDS មិនទាន់បញ្ចប់នៅឡើយ ហើយនា ៥
ឆ្នាំខាងមុខ ពិភពលោកមានឱកាសដើម្បីផ្លាស់ប្តូររបៀបប្រឆាំងអាសន្នរោគ
នេះ។ លោក Ban Ki Moon  បានអំពាវនាវផ្គត់ផ្គង់សេវ៉ាកម្មនិងការព្យាបាល
សំរាប់អ្នកឆ្លងវីរុស HIV ដែលគ្មាន ការប្រកាន់ណាមួយឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ