អ.ស.ប. បន្តខ្វែងគំនិតចំពោះការបង្កើនបទដាក់ទណ្ឌកម្មចំពោះកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់

អ.ស.ប. បន្តខ្វែងគំនិតចំពោះការបង្កើនបទដាក់ទណ្ឌកម្មចំពោះកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ - ảnh 1
ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. បន្តខ្វែងគំនិតដ៏ជ្រាលជ្រៅចំពោះ
ការបង្កើនបទដាក់ទណ្ឌកម្មចំពោះកម្មវិធីនុយក្លេអ៊ែរបស់សាធារណៈ
រដ្ឋឥស្លាមអ៊ីរ៉ង់។ (Image: Vietnamplus)

(VOVworld) – ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. បន្តខ្វែងគំនិតដ៏ជ្រាលជ្រៅចំពោះ ការបង្កើនបទដាក់ទណ្ឌកម្មចំពោះកម្មវិធីនុយក្លេអ៊ែរបស់សាធារណៈរដ្ឋឥស្លាម
អ៊ីរ៉ង់។ ប្រធានគណៈកម្មាធិការបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់ចំណុះ អ.ស.ប. និងជាឯកអគ្គរដ្ឋទូតអ៊ូស្រ្តាលីប្រចាំនៅ អ.ស.ប. លោក  Gary Quinlan នាថ្ងៃទី
១៥ កក្កដា បានឲ្យដឹងថា៖ ការសាកល្បងកាំជ្រួចរបស់អ៊ីរ៉ង់ នាឆ្នាំ ២០១២ បាន​រំលោភយ៉ាងច្បាស់លាស់បទដាក់ទណ្ឌកម្មរបស់ អ.ស.ប. និងត្រូវបង្កើនការ ខំប្រឹងប្រែងទប់ស្កាត់កម្មវិធីកាំជ្រួចនៃប្រទេសអាស៊ីនីរតីនេះ។ ប៉ន្តែ រុស្ស៊ីមិន
គាំទ្រ ទស្សនៈពោលខាងលើ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប. បាន
អះអាងថា៖ ការប្រកាសការសាកល្បងកាំជ្រួចរបស់អ៊ីរ៉ង់រំលោភបទដាក់
ទណ្ឌកម្មគឺជាសន្និដ្ឋានលឿនពេក។ គាំទ្រទស្សនៈរបស់មូស្គូ ឯកអគ្គរដ្ឋទូត
ចិនប្រចាំនៅ អ.ស.ប. ក៏បានសង្កត់ធ្ងន់នូវគោលជំហររបស់ប៉េកាំងគឺមិនមាន
បំណងធ្វើឲ្យ ភាពតានតឹងអំពីបញ្ហាអ៊ីរ៉ង់ស្មុគស្មាញថែមទៀតទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ