អ.ស.ប. អំពាវនាវដោះស្រាយវិបត្តិមនុស្បធម៌នៅតំបន់បឹងឆាត


អ.ស.ប. អំពាវនាវដោះស្រាយវិបត្តិមនុស្បធម៌នៅតំបន់បឹងឆាត - ảnh 1
អ.ស.ប. អំពាវនាវដោះស្រាយវិបត្តិមនុស្បធម៌នៅតំបន់បឹងឆាត (Image: VNA)

(VOVworld) – នាថ្ងៃទី ២៦ កញ្ញា អ.ស.ប. បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ
និងអ្នកធ្វើហរញ្ញយបាទានរួមវិភាគទានហិរញ្ញវត្ថុសំដៅដោះស្រាយវិបត្តិមនុស្ស
ធម៌នៅតំបន់បឹងឆាតរបស់អាហ្វ្រិក។ ថ្លែងមតិនៅសន្និសីទជួយសង្គ្រោះមនុស្សធម៌
ដែលកំពុងប្រព្រឹត្តទៅនៅខាងក្រៅសន្និសីទកំពូលស្តីពីការអភិវឌ្ឍន៍ និរន្តភាព
របស់អ.ស.ប. នៅទីក្រុង New York (អាមេរិក)  អគ្គលេខាធិការរង ទទួលបន្ទុក
បញ្ហាមនុស្សធម៌ លោក Stephen O’brien បានឲ្យដឹងថា៖ នាបច្ចុប្បន្ន មានមនុស្ស
ចំនួន ១ លាននាក់នៅតំបន់ពោលខាងលើបានចាកចេញពីស្រុកកំណើតភៀស
ខ្លួនទៅបណ្ដាប្រទេសជិតខាង។ ទន្ទឹមនឹងនោះ លោក O’brien ក៏បានស្នើរឲ្យ
ប្រទេសនានាក្នុងតំបន់បញ្ជូនជួរបុគ្គលិកមកជួយសងគ្រោះដើម្បីជួយឧបត្ថម្ភ
ជនចំណាកស្រុកជំនះពុះពារលើវិបត្តិនេះ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ