អ.ស.ប. អំពាវនាវឲ្យអ៊ីរ៉ង់អនុម័តលើសន្ធិសញ្ញាហាមឃាត់ដំណើរការសាកល្បងនុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយ

អ.ស.ប. អំពាវនាវឲ្យអ៊ីរ៉ង់អនុម័តលើសន្ធិសញ្ញាហាមឃាត់ដំណើរការសាកល្បងនុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយ - ảnh 1
អ.ស.ប. អំពាវនាវឲ្យអ៊ីរ៉ង់អនុម័តលើសន្ធិសញ្ញាហាមឃាត់ដំណើរការសាកល្បងនុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយ (Image: VNA)


(VOVworld) – នាថ្ងៃទី ១២ កញ្ញា អ.ស.ប. បានអំពាវនាវឲ្យអ៊ីរ៉ង់ប្រតិបត្តិតាមកិច្ច
 ព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រជាមួយក្រុម P5+1 តាមរយៈការអនុម័តលើ
សន្ធិសញ្ញាហាមឃាត់ដំណើរការសាកល្បងនុយក្លេអ៊ែរលើគ្រប់ជ្រុងជ្រោយ។
អ្នក ប្រមុខអង្គការហាមឃាត់នុយក្លេអ៊ែររបស់ អ.ស.ប. លោក Lassina Zebro បាន
ចាត់ទុកថា៖ អ៊ីរ៉ង់ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះសំដៅធានាថា៖ អ៊ីរ៉ង់
គ្មានគោលដៅអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ហើយប្រតិបត្តិរាល់សន្ធិសញ្ញាឃ្លាំមើល
អាវុធ។ ក្រៅពីនោះ អ៊ីរ៉ង់នឹងជួយឧបត្ថម្ភបើកចេញការអនុម័ត្តលើសន្ធិសញ្ញានេះ
 នៅតំបន់មជ្ឈឹមបូព៌ារទៀតផង៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ