អ.ស.បជួយឧបត្ថម្ភជនស៊ីរីរាប់សែននាក់

អ.ស.បជួយឧបត្ថម្ភជនស៊ីរីរាប់សែននាក់ - ảnh 1
ប្រជាជនស៊ីរីវិលត្រឡប់មកសកម្មភាពប្រចាំថ្ងៃក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន​ (រូបថត៖Xinhua/TTXVN)

(VOVworld) - អ្នកសម្របសម្រួលអ.ស.បទទួលបន្ទុកបញ្ហាស្នាក់នៅប្រចាំនៅទីក្រុង
 Damascus ប្រទេសស៊ីរីលោក​Yacoub El Hillo នាថ្ងៃទី២៨ កុម្ភៈ បានប្រកាសថា
អ.ស.បនិងអង្គការដៃគូផ្សេងៗទៀតកំពុងរៀបចំផែនការផ្គត់ផ្គង់ ទំនិញសំខាន់ៗ
សំរាប់ជនស៊ីរី១៥៤ពាន់នាក់ដែលកំពុងរស់នៅតំបន់ក្រោមការហ៊ុំព័ទ្ធ ក្នុងរយៈពេល
៥ថ្ងៃខាងមុខនេះ។តាមការស្ថិតិរបស់អ.ស.បថា មានមនុស្សចំនួន ៥សែននាក់រស់
នៅតំបន់ក្រោមការហ៊ុំព័ទ្ធក្នុងចំណោមមនុស្សសរុប៤លាន៦សែន នាក់ដែលពិបាក
ដើម្បីទាក់ទងបានជាមួយប្រភពជំនួយឧបត្ថម្ភ។ប៉ុន្តែ អ.ស.ប សង្ឃឹមថា ដោយមាន
ការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ចាប់តាំងពីម៉ោង០ ថ្ងៃទី២៧ កុម្ភៈ កន្លងទៅ
នឹងជួយបញ្ចប់ស្ថានការណ៍ដែលប្រជាពលរដ្ឋទទួល រងការហ៊ុំព័ទ្ធនៅតំបន់ចំនួន
១៥នៃប្រទេសស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ