អ.ស.បដាស់តឿនក្រុមឧទ្ទាម Houthi នៅយេម៉ែនទំលាក់អាវុធ

អ.ស.បដាស់តឿនក្រុមឧទ្ទាម Houthi នៅយេម៉ែនទំលាក់អាវុធ - ảnh 1
កម្លាំងឧទ្ទាម Houthi នៅរដ្ឋធានី Sanaa របស់យេម៉ែន (រូបថត៖EPA/TTXVN)

(VOVworld) - បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាយេម៉ែនលោក
Esmail Ould Shaikh Ahmad ប្រកាសថា កងកម្លាំងឧទ្ទាម Houthi នៅយេម៉ែន ចាំបាច់
ត្រូវបោះបង់ចោលឃ្លាំងកាំជ្រួចរបស់ខ្លួនតាមកិច្ចព្រមព្រៀងសន្តិភាពណាក៏ដោយ
នៅពេលអនាគត។ឆ្លើយសម្ភាសន៍កាណាល់ទូរទស្សន៍ France 24 Arabic TV នាពេល
ថ្មីៗនេះ លោក Shaikh Ahmad បានឲ្យដឹងថា Houthi បានអនុវត្តការវាយ ប្រហារដោយ
កាំជ្រួចរាប់សិបលើកទៅលើដែនដីរបស់អារ៉ាប៊ីសាអូឌីតក្នុងឆ្នាំមុន ដែលបណ្ដាល
ឲ្យជនស៊ីវិលនិងទាហានរាប់សិបនាក់នៃប្រទេសនេះត្រូវស្លាប់។ តាមលោករូបនេះ
ថា នឹងមិនមានស្ថិរភាពយូរអង្វែងនៅយេម៉ែននោះឡើយ លុះត្រាតែឃ្លាំងកាំជ្រួច
នៃកម្លាំង Houthi ត្រូវបានបំផ្លាញចោលឬផ្ទេរប្រគល់ឲ្យ ភាគីទី៣ឬគណៈកម្មាធិការ
យោធាមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ