អ.ស.បព្រមានអំពីបរិមាណជនស៊ីវិលស្លាប់និងរងរបួសដោយអំពើហឹង្សានៅអ៊ីរ៉ាក់

អ.ស.បព្រមានអំពីបរិមាណជនស៊ីវិលស្លាប់និងរងរបួសដោយអំពើហឹង្សានៅអ៊ីរ៉ាក់ - ảnh 1
ជលស៊ីវិលអ៊ីរ៉ាក់ជិត១៩ពាន់នាក់ត្រូវស្លាប់និងជាង៣លាននាក់ទៀត ចាកចោល ផ្ទះក្នុងអំឡុងពេល២២ខែដែលអំពើហឹង្សាកើនឡើងយ៉ាងធ្ងន់ធ្ងរនៅប្រទេសមជ្ឈឹមបូព៌ានេះ។ (រូបថត៖Reuters)

(VOVworld) - ជលស៊ីវិលអ៊ីរ៉ាក់ជិត១៩ពាន់នាក់ត្រូវស្លាប់និងជាង៣លាននាក់ទៀត
ចាកចោល ផ្ទះក្នុងអំឡុងពេល២២ខែដែលអំពើហឹង្សាកើនឡើងយ៉ាងធ្ងន់ធ្ងរនៅ
ប្រទេសមជ្ឈឹមបូព៌ានេះ។តួរលេខនេះត្រូវបានប្រកាសក្នុងរបាយការណ៍របស់
អ.ស.បនាថ្ងៃទី១៩ មករា។ក្នុងរយៈពេលចាប់តាំងពីដើមឆ្នាំ២០១៤ដល់ចុងខែ តុលា
ឆ្នាំ២០១៥ ការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនិងកងកម្លាំង
សន្តិសុខអ៊ីរ៉ាក់និងសេនាជនគាំទ្ររដ្ឋាភិបាលបានបណ្ដាលឲ្យមនុស្ស យ៉ាងហោច
ណាស់១៨ពាន់៨រយនាក់ស្លាប់។ក្រៅពីនោះ មនុស្សជាច្រើនទៀតត្រូវ ស្លាប់ដោយ
សារមិនបានទាក់ទងទៅនឹងទឹក ស្បៀងអាហារនិងការថែទាំសុខា ភិបាល។អ.ស.ប
បានវាយតំលៃអំពើហឹង្សាមានប្រព័ន្ធចាត់តាំងរបស់ IS ស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម
 ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ