អាស៊ីប៉ារ៉ាហ្គេម ២០២៣៖ ប្រតិភូកីឡាជនពិការ​​វៀតណាមដណ្ដើម​បានមេដាយដំបូងគេ​

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែតុលា អត្តពលិក Le Van Cong បានប្រកួតដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំង នាំយកជូនក្រុមកីឡាលើកទម្ងន់ជនពិការវៀតណាមនូវមេដាយសំរឹទ្ធមួយគ្រឿង។ 

នេះក៏ជាមេដាយដំបូងគេរបស់ប្រតិភូកីឡាវៀតណាមក្នុងព្រឹត្តិការណ៍កីឡាជនពិការ លើកទី៤ (អាស៊ីប៉ារ៉ាហ្គេម ២០២៣) នៅទីក្រុង Hangzhou (ប្រទេសចិន)។

អាស៊ីប៉ារ៉ាហ្គេម ២០២៣៖ ប្រតិភូកីឡាជនពិការ​​វៀតណាមដណ្ដើម​បានមេដាយដំបូងគេ​ - ảnh 1អត្តពលិក លើកទម្ងន់ Le Van Cong ឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ អាស៊ីប៉ារ៉ាហ្គេម លើកទី៤។ រូបថត៖ TTXVN

ក្នុងពេលជាមួយគ្នានេះ អត្តពលិក Al-Sudani Muslim (អ៊ីរ៉ាក់) បានឈ្នះមេដាយប្រាក់ ខណៈដែលអត្តពលិក Omar Qarada (ហ្ស៊កដានី) បានឈ្នះមេដាយមាស។

គិតត្រឹមម៉ោង១២និង៣០នាទីថ្ងៃទី២៣ ខែតុលា គណៈប្រតិភូកីឡាជនពិការរបស់ប្រទេសចិនបានឈានមុខគេលើតារាងមេដាយ ដោយទទួលបានមេដាយមាសចំនួន៩គ្រឿង។ ដោយទទួលបានមេដាយសំរឹទ្ធ១គ្រឿង ក្រុមកីឡាជនពិការវៀតណាមបានចំណាត់ថ្នាក់លេខ១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ