អ.ស.បអំពាវនាវឲ្យភាគីទាក់ទិនទាំងអស់នៅស៊ីរីចូលរួមជំនួបចរចាសន្តិភាព ហ្សឺណែវ
(VOVWORLD) - មួយថ្ងៃមុននឹងពេលវេលាប្រារព្ធជំនួបចរចាសន្តិភាពលើកទី៨ស្ដីពីបញ្ហាស៊ីរី ក្រោមការគាំពាររបស់អ.ស.បនោះ នាថ្ងៃទី២៧ វិច្ឆិកា ក្រុមប្រឹក្សាអ.ស.បបាន អំពាវនាវឲ្យភាគីទាក់ទិនទាំងអស់នៅស៊ីរីចូលរួមជុំចរចាថ្មីនៅទីក្រុងហ្សឺណែវ ស្វីស ដែលមិនភ្ជាប់ជាមួយលក្ខណៈចាប់បង្ខំណាមួយ ដើម្បីធានាជ័យជំនះនៃ ដំណើរការនេះ។
បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan de Mistura (រូបថត៖ Xinhua/TTXVN) |
ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មានក្រោយពីសម័យពិគ្រោះយោបល់សម្ងាត់អំពីស៊ីរី ប្រធានក្រុមប្រឹក្សាអ.ស.បលោក Sebastiano Cardi ឲ្យដឹងថា ស្ថាប័ននេះអះអាងជាថ្មីម្ដងទៀតនូវភាពចាំបាច់ជំរុញដំណោះស្រាយនយោបាយមួយតាមរយៈដំណើរការចរចាសន្តិភាពនៅហ្សឺណែវ។ សមាជិកទាំងអស់នៃក្រុម ប្រឹក្សាអ.ស.បក៏សង្កត់ធ្ងន់ទៅលើការគោរពចំពោះអធិបតេយ្យភាព ខឿនឯករាជ្យ និងបូរណភាពដែនដីរបស់ស៊ីរីផងដែរ៕