អ៊ីស្រាអែល៖ ការចរចាលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា "មានលក្ខណៈស្ថាបនា"
(VOVWORLD) - កាលពីថ្ងៃទី ២៨ ខែមករា ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា ការពិភាក្សានៅទីក្រុងប៉ារីស (បារាំង) ដោយមានការចូលរួមពីមន្ត្រីកំពូលរបស់ប្រទេសនេះ សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប អំពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាបាននាំមកនូវលទ្ធផល "មានលក្ខណៈស្ថាបនា" ។
ប្រជាជនប៉ាឡេស្ទីនត្រូវចាកចេញពីផ្ទះសម្បេងរបស់ខ្លួន ក្រោមការបញ្ជាពីអ៊ីស្រាអែលនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា នៅថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២៤ ។ រូបថត៖ THX/TTXVN |
យោងតាមសេចក្តីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល កិច្ចប្រជុំនេះ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ "មានលក្ខណៈស្ថាបនា" ប៉ុន្តែ "ចន្លោះប្រហោងសំខាន់ៗ" នៅតែមាន ហើយនឹងត្រូវបានពិភាក្សាបន្ថែមទៀតនៅក្នុងកិច្ចប្រជុំបន្ថែមនៅសប្តាហ៍នេះ។ កិច្ចប្រជុំនេះសំដៅសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ឈសប់ជម្លោះរវាងអ៊ីស្រាអែលនិងចលនាហាម៉ាស។
មុននោះ ក្រុមអ្នកចរចារអាមេរិកបានបង្ហើបថា មានវឌ្ឍនភាពក្នុងការចរចាលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ក្រោមការដែលអ៊ីស្រាអែលនឹងផ្អាកប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សារយៈពេលពីរខែ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងជាង ១០០នាក់៕