អ៊ីស្រាអែលចរចាជាមួយប្រទេសអារ៉ាប់ជាច្រើន ស្ដីពី​ការធ្វើ​ប្រក្រតីភាព​ទំនាក់ទំនង

(VOVWORLD) - អ៊ីស្រាអែលនិង UAE ទទួលបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយស្តីពីការធ្វើឱ្យប្រក្រតីភាពទំនាក់ទំនង។
អ៊ីស្រាអែលចរចាជាមួយប្រទេសអារ៉ាប់ជាច្រើន ស្ដីពី​ការធ្វើ​ប្រក្រតីភាព​ទំនាក់ទំនង - ảnh 1 នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ TTXVN)

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃទី ៣០ ខេសីហា បានឲ្យដឹងថា ក្រៅពីកិច្ចព្រមព្រៀងដែលទទួលបានជាមួយបណ្ដាប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលត្រូវបានសហរដ្ឋអាមេរិកធ្វើជាអ្នកសម្របសម្រួលនោះ អ៊ីស្រា អែលក៏កំពុងចរចាជាសម្ងាត់ ជាមួយបណ្តាប្រទេសអារ៉ាប់មួយចំនួន ស្ដីពីការបង្កើតទំនាក់ទំនងផងដែរ។ ដូច្នេះរដ្ឋាភិបាលអ៊ីស្រាអែលបានបើក កិច្ចប្រជុំជាច្រើន ដោយមិនទាន់ប្រកាសជាមួយបណ្ដាមេដឹកអារ៉ាប់និងអ៊ីស្លាម ដើម្បីធ្វើការពិភាក្សាស្ដីពីការធ្វើប្រក្រតីភាពទំនាក់ទំនង។

សូមបញ្ជាក់ដែរថា នាថ្ងៃទី ១៣ ខែសីហាអ៊ីស្រាអែលនិង UAE ទទួលបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយស្តីពីការធ្វើឱ្យប្រក្រតីភាពទំនាក់ទំនង ដែលធ្វើឲ្យ UAE ក្លាយជាប្រទេសឈូងសមុទ្រពែក្សដើមដំបូង ហើយជាប្រទេសអារ៉ាប់ទី ៣ ដែលបានបង្កើតទំនាក់ទំនងជាមួយអ៊ីស្រាអែល បន្ទាប់ពីអេហ្ស៊ីប និងហ្សកដានីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ