អ៊ីស្រាអែល​ណែនាំ​ស្ថានទូត​នៅ​បរទេស​ឱ្យ​ត្រៀម​ប្រតិកម្មរួចជាស្រេច

(VOVWORLD) - ទូរទស្សន៍ប៉ុស្តិ៍លេខ ១២ របស់អ៊ីស្រាអែល នៅថ្ងៃទី ៦ ខែសីហា បានឲ្យដឹងថា ក្រសួងការបរទេសនៃប្រទេសនេះបានចេញផ្សាយឯកសារមួយសម្រាប់ស្ថានទូតរបស់ខ្លួនជុំវិញពិភពលោក ឲ្យត្រៀមប្រតិកម្មរួចជាស្រេចក្នុងករណីដែលអ៊ីស្រាអែលឆ្លើយតបទៅនឹងការវាយប្រហារដោយកងកម្លាំងអ៊ីរ៉ង់ និងក្រុមហេសបូឡានៅលីបង់។

ឯកសារដែលបានរៀបរាប់ខាងលើត្រូវបានតាក់តែងឡើងនៅក្នុងកិច្ចប្រជុំជាច្រើនដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ហើយបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យកើតមានឡើងការវាយប្រហារបស់អ៊ីរ៉ង់ ឬក្រុមហេសបូឡា ដោយគ្មានការឆ្លើយតបឡើយ។ ឯកសារនេះណែនាំឲ្យស្ថានទូតអ៊ីស្រាអែលនៅក្រៅប្រទេសទាក់ទងជាមួយសមភាគី  ដើម្បីបញ្ជាក់អំពីសកម្មភាពរបស់អ៊ីស្រាអែល សូម្បីរតែសកម្មភាពនេះជាអ្វីក៏ដោយ ក្នុងករណីមានការវាយប្រហារលើអ៊ីស្រាអែល។ ប្រការនេះអនុវត្តចំពោះសកម្មភាពដែលអាចធ្វើទៅបានដោយអ៊ីស្រាអែលនៅគ្រប់ទិដ្ឋភាពទាំងអស់។

អ៊ីស្រាអែល​ណែនាំ​ស្ថានទូត​នៅ​បរទេស​ឱ្យ​ត្រៀម​ប្រតិកម្មរួចជាស្រេច - ảnh 1អ៊ីស្រាអែលបានប្រកាសដណ្ដើមបានការគ្រប់គ្រងទាំងស្រុងលើច្រករបៀងទីក្រុង Philadelphia។ រូបថត៖ THX/TTXVN

ទន្ទឹមនឹងនោះ កិច្ចខិតខំប្រឹងប្រែងការទូតបន្តត្រូវបានបង្កើនឡើង ដើម្បីបញ្ចៀសហានិភ័យនៃជម្លោះពេញទំហឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ នៅថ្ងៃទី ៦ ខែសីហានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់ថា ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល គួរតែជៀសវាងការបង្កើនជម្លោះនៅមជ្ឈិមបូព៌ា។ លោក Blinken ក៏បាននិយាយផងដែរថា លោកមានការពិភាក្សាដោយស្មោះត្រង់បំផុតជាមួយអ៊ីស្រាអែលអំពីតម្រូវការដើម្បីជៀសវាងការកើនឡើងជម្លោះ ប៉ុន្តែនៅពេលជាមួយគ្នានោះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការបន្តការពារអ៊ីស្រាអែលប្រឆាំងនឹងការវាយប្រហាររបស់គូសត្រូវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ