អ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់មិនយល់ព្រមចំពោះការបន្ថែមពេលបទឈប់បាញ់
|
កុមារប៉ាឡេស៊ីនត្រឡាប់មកផ្ទះវិញក្រោយពីបទឈប់បាញ់រយៈពេល
៧២ម៉ោងមានសុពលភាពនាថ្ងៃទី៥សីហា(រូបថតៈ AFP/TTXVN) |
(VOVworld)-នាថ្ងៃទី៦សីហា អ៊ីស្រាអ៊ែលបានយល់ព្រមចំពោះការបន្ថែមពេល បទ
ឈប់បាញ់ នាបច្ចប្បន្ននៅតំបន់ហ្គាហ្សាក្រោយកាលកំណត់នាថ្ងៃ៨សីហា ក្នុងកាលៈ
ទេសៈ ដែលបណ្តាកិច្ចចរចារ រវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីននៅបានប្រព្រឹត្តទៅនៅ
ទីក្រុងគែរបស់អេហ្ស៊ីប។ មន្ត្រីមិនបញ្ចេញឈ្មោះមួយរូបរបស់អ៊ីស្រាអ៊ែលបានឲ្យដឹង
ថា Tel Aviv បានយល់ព្រមដោយមានលក្ខ័ណ្ឌ សម្រាប់បន្តបទឈប់បាញ់នៅតំបន់
ហ្គាហ្សា ។ ប៉ុន្តែ មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស់លោក Moussa Abu Mazzouk
បាន ប្រកាសថា ភាគីទាំងពីរពុំទាន់សម្រេចបានកិច្ចព្រមព្រៀងណាស្តីពីបទឈប់
បាញ់ ឡើយ។ ក្រុមហាម៉ាស់បានព្រមាននឹងចាប់ផ្តើមរាល់ការវាយប្រហាឡើងវិញ
ប្រសីនបើ អ៊ីស្រាអ៊ែលមិនយល់ព្រមរាល់ការទាមទាររបស់ប៉ាឡេស្ទីន ជាពិសេសគឺ
ការហ៊ុំព័ទ្ធ តំបន់ហ្គាហ្សា និងដោះលេងទណ្ឌិតប៉ាឡេស៊ីនដែលអ៊ីស្រាអ៊ែលកំពុង
ចាប់ឃុំខ្លួន។
ក្នុងពេលជាមួយគ្នានោះ កាណាល់ផ្សព្វផ្សាយ “al-Arabiya” បានជូនដំណឹងថា
ភាគីទាំងពីរ ទទួលបានកិច្ចព្រមព្រៀងសម្រាប់បន្តបទឈប់បាញ់នាបច្ចុប្បន្ន
បន្ថែម៣ថ្ងៃទៀត៕