អ៊ីស្រាអែលនឹងធ្វើសង្គ្រាមប្រសិនបើការបាញ់គ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សានៅតែបន្ត

(VOVWORLD) - នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកBenjamin Netanyahu នាថ្ងៃទី ២៤ ខែកុម្ភៈ បានព្រមានថា លោកនឹងចាប់ផ្តើមធ្វើសង្គ្រាមប្រសិនបើរលកនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សាស្ទ្រីបមិនបានបញ្ចប់នោះ។ 

នៅលើបណ្តាញសង្គមហ្វេសប៊ុកលោក Netanyahu បានព្រមានក្រុមJihad និងក្រុមចលនាប្រដាប់អាវុធអ៊ីស្លាម Hamas ថាប្រសិនបើការបាញ់គ្រាប់រ៉ុក្កែតមិនបានបញ្ចប់ទាំងស្រុងនោះទេអ៊ីស្រាអែលនឹងត្រូវ បង្ខំចិត្តដាក់ពង្រាយផែនការសង្គ្រាមទ្រង់ទ្រាយធំមួយ។

អ៊ីស្រាអែលនឹងធ្វើសង្គ្រាមប្រសិនបើការបាញ់គ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សានៅតែបន្ត - ảnh 1 រ៉ុកកែតត្រូវបានបណ្តេញចេញពីតំបន់ហ្គាហ្សា (រូបថត៖ THX / TTXVN)

គ្រាប់រ៉ុក្កែតភាគច្រើនដែលត្រូវបាញ់ចេញពីតំបន់ហ្គាហ្សាត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។ មិនមានករណីគ្រោះថ្នាក់ណាមួយនៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះទេប៉ុន្តែមានគ្រាប់រ៉ុក្កែតមួយគ្រាប់បានហោះធ្លាក់ចូលទៅក្នុងសួនកុមារនៅទីក្រុងSderotនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលបានបណ្តាលឲ្យខូចខាតសម្ភារៈ។ ក្រុមJihad បានទទួលស្គាល់ថាខ្លួនបានអនុវត្តការវាយប្រហារនេះដោយប្រកាសថា ជាការសងសឹកចំពោះការសម្លាប់សមាជិកម្នាក់នៃក្រុមនេះនៅជិតរបាំងបែងបែកតំបន់ហ្គាហ្សាស្ទ្រីបនិងអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ