អ៊ីស្រាអ៊ែលនិងប្រទេស EU នានាឯកភាពលើការកសាងបំពង់បង្ហូរឧស្ម័នក្រោមសមុទ្រវែងបំផុតលើពិភពលោក
(VOVworld) - អ៊ីស្រាអ៊ែលនិងប្រទេសអឺរ៉ុបនានារួមមានអ៊ីតាលី ក្រិក និង
សាយព្រឺសបានឯកភាពលើផែនការកសាងបំពង់បង្ហូរឧស្ម័នក្រោមសមុទ្រវែងបំផុត
លើពិភពលោក ដែលចាប់ផ្ដើមពីតំបន់ប៉ែកខាងកើតសមុទ្រមេឌីទេរ៉ាណេរហូតដល់
ទៅប៉ែកខាងត្បូងអឺរ៉ុប។គំរោងការណ៍នេះសំដៅដោះស្រាយស្ថានការណ៍ខ្វះខាត
ឧស្ម័នក្នុងរដូវត្រជាក់នៅអឺរ៉ុបហើយកាត់បន្ថយការពឹងផ្អែកទៅលើប្រភពផ្គត់ផ្គង់
ឧស្ម័នពីរុស្ស៊ី។សេចក្ដីប្រកាសនេះត្រូវបាននាំចេញក្នុងសន្និសីទកាសែតរួមនៅ
រដ្ឋធានី Tel Aviv នាថ្ងៃទី៣ មេសា ដោយមានការចូលរួមរបស់រដ្ឋមន្រ្តីថាមពលនៃ
ប្រទេសទាំង៤ពោលខាងលើនិងស្នងការទទួលបន្ទុកបញ្ហាអាកាសធាតុនិងថាម
ពលរបស់ EU លោក Miguel Arias Canete។
គំរោងការណ៍នេះមានការចំណាយសរុបឡើងដល់ទៅ៦ពាន់២សែនលាន
ដុល្លាអាមេរិកហើយត្រូវបានអនុវត្តដោយមានការជួយឧបត្ថម្ភរបស់ EU។ប៉ុន្តែ
យ៉ាងហោចណាស់ក៏ដល់ឆ្នាំ២០២៥ដែរ គឺផែនការនេះទើបនឹងបានចាប់ផ្ដើម
ដំណើរការ៕