អ៊ីស្រាអ៊ែលនឹងប្រើបទឈប់បាញ់នៅតំបន់ហ្គាហ្សាដោយឯតោភាគីរយៈពេល១២ម៉ោង

អ៊ីស្រាអ៊ែលនឹងប្រើបទឈប់បាញ់នៅតំបន់ហ្គាហ្សាដោយឯតោភាគីរយៈពេល១២ម៉ោង - ảnh 1
នាយករដ្ឋមម្រ្តីអ៊ីស្រាអ៊ែល លោកBenjamin Netanyahu


(VOVworld)-ក្រោយពីបានបដិសេធលើមាត្រាមួយចំនួនអំពីបទឈប់បាញ់១ របស់
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល លោក
Benjamin Natanyahu បានឲ្យដឹងថា អ៊ីស្រាអ៊ែលនឹងចាប់ផ្តើមផ្អាករាល់ សកម្មភាព
អមិត្តនៅតំបន់ហ្គាហ្សា ក្នុងរយៈពេល១២ម៉ោង គឺចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី២៦កក្កដា (ម៉ោង៤ព្រឹកតាមម៉ោង GMT)។ មុននោះ នាថ្ងៃទី២៥កក្កដា គណៈរដ្ឋមន្រ្តីសន្តិសុខ
របស់លោក Netanyahu បានបដិសេធចំពោះសំណើរ១ ស្តីអំពីបទឈប់បាញ់យូរ
អង្វែងនៅតំបន់ហ្គាហ្សា។ តាមប្រភពព័ត៌មានពីរដ្ឋាភិ បាលអ៊ីស្រាអ៊ែលថា មាត្រា
ដែលលោក Kerry នាំចេញគឺមិនសមហេតុសមផល ឡើយ។ សព្វថ្ងៃ Hamas មិន
ទាន់មានចំលើយអំពីសំណើររបស់លោក Kerry ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ