អ៊ីស្រាអ៊ែលបើកយុទ្ធនាការវាយប្រហារធំ១តម្រង់ទៅលើតំបន់ Gaza

អ៊ីស្រាអ៊ែលបើកយុទ្ធនាការវាយប្រហារធំ១តម្រង់ទៅលើតំបន់ Gaza - ảnh 1
អ៊ីស្រាអ៊ែលបើកយុទ្ធនាការវាយប្រហារធំ១តម្រង់ទៅលើតំបន់ Gaza
 (រូបថតៈ TTXVN)


(VOVworld)-នាថ្ងៃទី៨កក្កដា កងកម្លាំងការពារអ៊ីស្រាអ៊ែល (IDF)បានបើកការ វាយ
ប្រហារដោយទ្រង់ទ្រាយធំ តម្រង់ទៅលើទីតាំងរបស់ចលនាឥស្លាមនៅតំបន់ Gaza។
អ្នកនាំពាក្យរបស់ IDF បានបញ្ជាក់ថា ការវាយប្រហារពោលខាងលើជា ផ្នែក១
របស់យុទ្ធនាការមានឈ្មោះថា “ការពារព្រំដែន” សំដៅបញ្ឈប់ការគំរាម កំហែង
សន្តិភាពដែលជនអ៊ីស្រាអ៊ែលកំពុងប្រឈមមុខជារៀងរាល់ថ្ងៃ។

        ក្នុងពេលជាមួយគ្នានោះ​ តាមប្រភពព័ត៌មានពីភាគីប៉ាឡេស្ទីនថា នាព្រឹកព្រ
លឹម​ថ្ងៃទី៨កក្កដា យន្តហោះរបស់អីស្រាអ៊ែល១គ្រឿង បានទម្លាក់គ្រប់បែកទៅ
លើទី ដៅចំនួន៣០កន្លែង នៅទីរួមស្រុក Rafah និង Khan Younis ។​ ​យន្តហោះ
ចម្បាំងរបស់អ៊ីស្រាអ៊ែល ក៏បានវាយប្រហារទៅលើមូលដ្ឋានជាច្រើនរបស់ Hamas
នៅតំបន់ Gaza ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ