អ៊ីស្រាអែលបើកសេដ្ឋកិច្ចឡើងវិញ
(VOVWORLD) - នាថ្ងៃទី ២១ ខែកុម្ភៈ អ៊ីស្រាអែលបានបើកសកម្មភាពសេដ្ឋកិច្ចជាច្រើនឡើងវិញនៅពេលដែលជិត ៥០% នៃចំនួនប្រជាជនរបស់ប្រទេសនេះត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
បុគ្គលិកពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជននៅបារមួយកន្លែងក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល នាថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២១ (រូបថត៖ AFP / VNA) |
ហាងនានាត្រូវបានបើកសម្រាប់ភ្ញៀវ ខណៈដែលកន្លែងកម្សាន្តដូចជាក្លេបហាត់ Gym និងរោងល្ខោនត្រូវបានអនុញ្ញាតឱ្យទទួលស្វាគមន៍ភ្ញៀវដែលបានចាក់វ៉ាក់សាំងបង្ការ ឬមនុស្សដែលបានជាសះស្បើយពីជំងឺរាតត្បាត ដែលគេបានចាត់ទុកថាមានលទ្ធភាពមិនអាចឆ្លងជំងឺក្នុងសហគមន៍នោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ វិធានការរក្សាគម្លាតសុវត្ថិភាពសង្គមនៅតែមានប្រសិទ្ធិភាព។ ការរាំត្រូវបានហាមឃាត់នៅក្នុងសាលពិធីជប់លៀង ខណៈដែលវិហារអ៊ីស្លាមត្រូវបានតម្រូវឱ្យទទួលភ្ញៀវត្រឹមតែពាក់កណ្តាលនៃចំនួនសាសនិកមកធ្វើអធិស្ឋានប៉ុណ្ណោះ។
វិធានការបន្ធូរបន្ថយលើការរឹតត្បិតទាំងនេះ គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្នុងការបើកសេដ្ឋកិច្ចឡើងវិញក្នុងទ្រង់ទ្រាយធំទូលាយថែមទៀតនៅខែក្រោយ៕