អ៊ីស្រាអែលបាញ់មីស៊ីលជាបន្តបន្ទាប់លើប្រទេសស៊ីរី

(VOVWORLD) -ទីភ្នាក់ងារព័ត៌មាន SANA របស់ស៊ីរីកាលពីថ្ងៃទី ១១ ខែមករាបានឲ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបាញ់មីស៊ីលជាបន្តបន្ទាប់តម្រង់លើគោលដៅនៅរដ្ឋធានី Damascus ។
អ៊ីស្រាអែលបាញ់មីស៊ីលជាបន្តបន្ទាប់លើប្រទេសស៊ីរី - ảnh 1 សកម្មភាពបាញ់មីស៊ីលជាបន្តបន្ទាប់

ទីភ្នាក់ងារព័ត៌មាន SANA របស់ស៊ីរីកាលពីថ្ងៃទី ១១ ខែមករាបានឲ្យដឹងថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបាញ់មីស៊ីលជាបន្តបន្ទាប់តម្រង់លើគោលដៅនៅរដ្ឋធានី Damascus ។ក្រោយមកប្រព័ន្ធការពារអាកាសរបស់ស៊ីរីបានបាញ់ទម្លាក់មីស៊ីលទាំងនេះ។

សេចក្តីប្រកាសរបស់ SANA បានដកស្រង់ប្រភពព័ត៌មានយោធាមួយបានឲ្យដឹងថាលទ្ធផលនៃការឈ្លានពាននេះរហូតមកដល់ពេលនេះ គឺមានត្រឹមតែមីស៊ីលមួយគ្រាប់បានបាញ់ចំទៅនឹងឃ្លាំងមួយ នៅព្រលានយន្តហោះរដ្ឋធានី Damascus តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ