អ៊ីស្រាអែលប្តេជ្ញាជំរុញគំនិតផ្តួចផ្តើមក្នុងការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ២៩ ខែមីនា ក្រសួងការបរទេសអ៊ីស្រាអែលបានឲ្យដឹងថា ប្រទេសនេះប្តេជ្ញាគោរពតាមច្បាប់អន្តរជាតិ ដោយអនុវត្តតាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICJ) ដែលអំពាវនាវឱ្យអ៊ីស្រាអែលអនុញ្ញាតឱ្យការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សាដោយមិនមានការរារាំងណាមួយ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក Lior Haiat បានបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តជំរុញគំនិតផ្តួចផ្តើមថ្មី និងពង្រីកគំនិតផ្តួចផ្តើមដែលមានស្រាប់ ដើម្បីជួយសម្រួលដល់លំហូរជំនួយទៅកាន់តំបន់ហ្គាហ្សាជាបន្តបន្ទាប់និងទូលំទូលាយតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ។
ជំនួយមនុស្សធម៌ត្រូវបានទម្លាក់ចូលទៅក្នុងតំបន់ហ្គាហ្សា នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
នាថ្ងៃដដែលនោះ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានស្នើគំនិតនៃការបង្កើតកងកម្លាំងយោធាពហុជាតិ រួមទាំងកងទ័ពមកពីបណ្តាប្រទេសអារ៉ាប់ ដើម្បីកែលម្អស្ថានភាពសន្តិសុខ និងការពារក្បួនរថយន្តដឹកជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា៕