អ៊ីស្រាអែលបានកសាងផ្ទះចំនួន ១៤០០ ខ្នងក្នុងរយៈពេល ៩ ខែដំណើរ ការចរចារជាមួយប៉ាឡេស្ទីន


អ៊ីស្រាអែលបានកសាងផ្ទះចំនួន ១៤០០ ខ្នងក្នុងរយៈពេល ៩ ខែដំណើរ ការចរចារជាមួយប៉ាឡេស្ទីន - ảnh 1
អ៊ីស្រាអែលបានកសាងផ្ទះចំនួន ១៤០០ ខ្នងក្នុងរយៈពេល ៩ ខែដំណើរ ការចរចារជាមួយប៉ាឡេស្ទីន (Image: Vietnam+)

(VOVworld) - អ៊ីស្រាអែលបានកសាងផ្ទះចំនួន ១៤០០ ខ្នងក្នុងរយៈពេល ៩ ខែដំណើរ ការចរចារជាមួយប៉ាឡេស្ទីន។ នេះគឺជាតួរលេខស្ថិតិរបស់អង្គការឃ្លាំមើលបញ្ហាកសាង ទីប្រជុំជនរបស់អ៊ីស្រាអែល  “Peace Now” ដែលបានប្រកាសនាថ្ងៃទី ២៩ មេសា។ តាមអង្គការនេះឲ្យដឹងថែមទៀតថា៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
លោក​ Benjamin Netanyahu  បានកសាងទីប្រជុំជននៅត្រើយខាងលិចជ្រើនទ្វេជា ៣ ដងបើប្រៀបនឹងរដ្ឋាភិបាលមុនៗ។ សកម្មភាពកសាងទីប្រជុំជនហ្ស៊ីបគឺជាបញ្ហាសំខាន់ ក្នុងបណ្ដាការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ។ ភាគីប៉ាឡេស្ទីនបានស្នើរឲ្យរដ្ឋាភិបាល អ៊ីស្រាអែលបញ្ឈប់សកម្មភាពនេះទាំងស្រុង។ ប៉ុន្តែ អ៊ីស្រាអែលបានបដិសេធការជះ
ឥទ្ធិពលរបស់សកម្មភាពចំពោះដំណើរសន្តិភាពជាមួយប៉ាឡេស្ទីន។ ក្នុងព្រឹត្តិការណ៍
ទាក់ទិនមួយទៀត ក្នុងសម័យប្រជុំជាបន្ទាន់នាថ្ងៃទី ២៨ មេសា សម្ព័ន្ធភាពអារ៉ាប់ (AL) បានសន្យាផ្តល់ប្រាក់ចំនួយសំរាប់រដ្ឋាភិបាលឯកភាពថ្មីរបស់ប៉ាឡេស្ទីនដែលគ្រោងនឹង
ត្រូវបានបង្កើតក្នុងរយៈពេល ៥ សប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ