អ៊ីស្រាអែលបានចាប់ផ្តើមដកកងទ័ពចេញពី តំបន់ជាប់នឹងតំបន់ដី Gaza
(VOVworld) – នាថ្ងៃទី ២៣ វិច្ឆិកា អ៊ីស្រាអែលបានចាប់ផ្តើមដកកងទ័ពចេញពី តំបន់ជាប់នឹងតំបន់ដី Gaza បន្ទាប់ពី ការព្រមព្រៀងឈប់បាញ់ រវាងរដ្ឋាភិបាល អ៊ីស្រាអែលជាមួយជនប្រដាប់អាវុធប៉ាឡេស្ទីនចូលជាធរមាន ចាប់ពីថ្ងៃទី ២២
វិច្ឆិកា តទៅ។ ប៉ុន្តែ ប្រជាជនជាច្រើននៅតែព្រួយបារម្ភអំពី ការព្រមព្រៀងត្រូវ
បានបំផ្លាញ ដោយសារ ការបាញ់កាំភ្លើងរវាងអ៊ីស្រាអែលនិងជនប្រដាប់អាវុធ
ប៉ាឡេស្ទីននៅកើត មានឡើង។ ក្នុងនោះ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលមិន
ទទួល ស្គាល់រឿងហេតុពោលខាងលើ ទេ៕
|
អ៊ីស្រាអែលបានចាប់ផ្តើមដកកងទ័ពចេញពី តំបន់ជាប់នឹងតំបន់ដី Gaza (http://saigonecho.com) |