អ៊ីស្រាអែលបំផ្លាញផ្លូវក្រោមដីមួយទៀតរបស់ហាម៉ាសនៅតំបន់ហ្គាហ្សា
(VOVWORLD) -តាមអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Jonathan Conricus ថា នេះគឺជាផ្លូវក្រោមដីទី 15 ដែលត្រូវបានអ៊ីស្រាអែលរកឃើញ និងបំផ្លាញចោល ក្នុងឆ្នាំ ២០១៨។
ទាហានអ៊ីស្រាអែលបានបំផ្លាញផ្លូវរូងក្រោមដីមួយនៅព្រំដែនអ៊ីស្រាអែលនិងហ្គាហ្សា។ រូបថត: AFP / TTXVN |
នាថ្ងៃទី ១១ ខែតុលា កងទ័ពអ៊ីស្រាអែលជូនដំណឹងថាបានបំផ្លាញចោលផ្លូវក្រោមដីមួយ ដែលកសាងឡើងដោយចលនាហាម៉ាស ចាប់ពីតំបន់ហ្គាហ្សា លាតសន្ធឹងដល់ទឹកដីអ៊ីស្រាអែល។ តាមអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Jonathan Conricus ថា នេះគឺជាផ្លូវក្រោមដីទី 15 ដែលត្រូវបានអ៊ីស្រាអែលរកឃើញ និងបំផ្លាញចោល ក្នុងឆ្នាំ ២០១៨។ ទោះជាយ៉ាងណាក៏ដោយមិនមានសញ្ញាដែលថា មានមនុស្សបាត់បង់ជីវិតក្នុងការបំផ្លាញ ផ្លូវក្រោមដីនេះ ដែលមានប្រវែងប្រមាណ ១ គីឡូម៉ែត្រ ពីតំបន់ Khan Yunis នៅភាគខាងត្បូងតំបន់ហ្គាហ្សា។
លោក Conricus បានបដិសេធការពន្យល់អំពីរបៀបបំផ្លាញចោលផ្លូវក្រោមដីនេះតែនិយាយថា នេះគឺជា "ប្រព័ន្ធផ្លូវរូងក្រោមដីដ៏ស្មុគស្មាញផងដែរ"៕