អ៊ីស្រាអែលបម្លាស់ទីជនជ្វីហ្វចេញពីតំបន់លំនៅដ្ឋានខុសច្បាប់នៅត្រើយខាង លិច

(VOVWORLD) -នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៩ ប៉ូលិសយោធាអ៊ីស្រាអែលបានអនុវត្តន៍យុទ្ធនាការបម្លាស់ទីជនជ្វីហ្វ រាប់សិបនាក់ចេញពីទីលំនៅដ្ឋាន Amona ដែលត្រូវបានសាងសង់ខុសច្បាប់នៅតំបន់ត្រើយខាងលិច។ 
អ៊ីស្រាអែលបម្លាស់ទីជនជ្វីហ្វចេញពីតំបន់លំនៅដ្ឋានខុសច្បាប់នៅត្រើយខាង លិច - ảnh 1ទីលំនៅដ្ឋាន Amona  (AFP/TTXVN) 

ប៉ូលីសបានឲ្យដឹងថា ក្នុងយុទ្ធនាការនេះ មានប៉ូលិស យ៉ាងហោចណាស់ចំនួន ៥ នាក់ត្រូវរងរបួស ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានជូនដំណឹងថាអ្នកតាំងទីលំនៅចំនួន ៦ នាក់ត្រូវរងរបួស។ យុទ្ធនាការនេះត្រូវបានធ្វើឡើង ក្រោយពីតុលាការខ័ណ្ឌយេរូសាឡឹមនាថ្ងៃទី ២ ខែមករាបានច្រាលចោលញត្តិរបស់អ្នកតាំងលំនៅជនជាតិជ្វីហ្វដើម្បីប្រឆាំងជំទាស់ការបម្លាស់ទីនេះ។

កាលពីឆ្នាំ ២០១៧ អ្នកតាំងទីលំនៅជនជាតិជ្វីហ្វប្រមាណ ៣០០ នាក់ នៅតំបន់ Amona ត្រូវប៉ូលីបម្លាស់ទី ក្រោយពីតុលាការកកំពូលនៃប្រទេសនេះបានចេញសាលក្រមថាតំបន់លំនៅដ្ឋាននេះត្រូវបានសាងសង់ដោយខុសច្បាប់នៅទឹកដីរបស់ជនប៉ាឡេស្ទីន ហើយមិនទាន់ទទួលបានការអនុម័តពីរដ្ឋាភិបាលអ៊ីស្រាអែលនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ