អ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា

(VOVWORLD) - នាថ្ងៃទី ៧ ខែសីហា ប្រទេសអ៊ីស្រាអែលបានយល់ព្រមលើបទឈប់បាញ់មនុស្សធម៌មួយនៅតំបន់ហ្គាហ្សា ដែលត្រូវបានរំពឹងថានឹងចូលជាធរមានចាប់ពីម៉ោង ២២ ម៉ោងនៅតំបន់ (ស្មើនឹងម៉ោង ២ ទៀបភ្លឺ ថ្ងៃទី ៨ខែសីហា ម៉ោងនៅវៀតណាម)។ 
អ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់មនុស្សធម៌នៅតំបន់ហ្គាហ្សា - ảnh 1ផ្ទះសម្បែងជាច្រើនរងការបំផ្លិចបំផ្លាញក្រោយការវាយប្រហារតាមផ្លុវអាកាសរបស់កងកម្លាំងអ៊ីស្រាអែល ថ្ងៃទី៦ ខែសីហា។ (រូបថត៖ THX/TTXVN)

បច្ចុប្បន្ន ប្រទេសអេហ្ស៊ីបកំពុងអនុវត្តន៍យ៉ាងសកម្មនូវកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីបញ្ចប់អំពើហឹង្សាអស់រយៈពេលបីថ្ងៃកន្លងទៅនៅតំបន់ហ្គាហ្សា ដែលបង្កឱ្យមានការព្រួយបារម្ភដល់សហគមន៍ក្នុងតំបន់ និងអន្តរជាតិ។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានដកស្រង់ប្រភពព័ត៌មានមួយ ដែលបានឲ្យដឹងថា ភាគីអ៊ីស្រាអែលបានយល់ព្រមលើបទឈប់បាញ់ ហើយទីក្រុង Cairo កំពុងរង់ចាំការឆ្លើយតបពីក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាម (PIJ)នៅតំបន់ហ្គាហ្សា។

ក្នុងរយៈពេលបីថ្ងៃកន្លងទៅ កងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងមួយចំនួននៅក្នុងតំបន់ហ្គាហ្សា ដែលត្រូវបានចាត់ទុកថាជាមូលដ្ឋានរបស់ PIJ ដែលលោកខាងលិចបានចុះឈ្មោះក្នុងបញ្ជីភេរវករ។ ភាគីអ៊ីស្រាអែលបានចាត់ទុកថា PIJ កំពុងរៀបចំផែនការវាយប្រហារអ៊ីស្រាអែល។ ក្នុងពេលជាមួយគ្នានោះ ខ្មាន់កាំភ្លើងប៉ាឡេស្ទីនក៏បានបាញ់រ៉ុក្កែតជាង ៥០០គ្រាប់ ជាការឆ្លើយតបផងដែរ។ អាជ្ញាធរសុខាភិបាលហ្គាហ្សា បានឲ្យដឹងថា ជម្លោះបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ៤៤នាក់ក្នុងនោះមានទាំងកុមារផងដែរ ខណៈដែលមនុស្ស ២៧៥ នាក់ទៀតបានរងរបួស និងផ្ទះសម្បែងជាច្រើនរងការបំផ្លិចបំផ្លាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ